១០សន្លឹក មើលសម្រស់មហាវិថីថ្មីចែសមួយរបស់កម្ពុជា ក្រោយពេលសង់រួច

  • 2018-09-07 09:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាវិថីថ្មីមួយរបស់កម្ពុជា ដែលមានឈ្មោះថា មហាវិថី​ឈ្នះ​ឈ្នះ ជា​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ក្រុង​ទី៣ បាន​បញ្ចប់ការសាងសង់ជាផ្លូវការកាលពីកន្លងទៅ ដោយ​បច្ចុប្បន្ន​ ​មន្ទីរ​សាធារណៈ​ការ​រាជធានី​ភ្នំពេញ បាន​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវជូន​ប្រជាពលរដ្ឋ​ ដើម្បី​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​។

មហាវិថី​ឈ្នះ​ឈ្នះ ឬផ្លូវកប់ស្រូវ ស្ថិតក្នុងខណ្ឌពោធិ៍សែន ព្រែកព្នៅ និងឫស្សីកែវ តភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦។​ ផ្លូវ​នេះ មាន​ប្រវែង ១៧.៥ គីឡូម៉ែត្រ ទទឹង ២២ម៉ែត្រ សួនកណ្តាល២.៥ម៉ែត្រ បានចាប់ផ្ដើមសាងសង់ជាដំណាក់កាលៗតាំងពីឆ្នាំ ២០១៤ មកទល់សព្វថ្ងៃបានដាក់ប្រើប្រាស់សម្រាប់​ការ​ដឹកជញ្ជូន​ដោយ​រថយន្ត​ធុន​ស្រាល និង​រថយន្ត​ធុន​ធ្ងន់​ ។

ទស្សនារូបភាពផ្លូវ ពេល និងក្រោយសាងសងរួច៖

អត្ថបទ៖ ស៊ិន សាវ៉េត