ក្រែងអត់ដឹង! សេរីថ្មីបំផុតត្រកូល F មានលក់នៅខ្មែរហើយ ល្បីថាថ្ងៃដំបូងលក់ឡើងដាច់ស្តុក

  • 2018-09-07 10:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បង្កើត​ភាព​រំជើប​រំជួល​ពេញ​បណ្ដាញ​សង្គម​មួយ​រយៈ​មក​ ទីបំផុត​ Oppo F9 បាន​ចេញ​លក់​ជា​ផ្លូវការ​ហើយ​កាល​ពី​ថ្ងៃ​ទី ៦ កញ្ញា ២០១៨នេះ ហើយ​ថ្ងៃ​ដដែល​នេះ​ក៏​ជា​ថ្ងៃ​កណត់​សម្រាប់​អតិថិជន​ដែល​បាន​កម្ម៉ង់​ទុក​ដើម្បី​មក​ទទួល​យក​ទូរសព្ទ​នេះ​ផង​ដែរ។

សេរី​ថ្មី​បំផុត​របស់​ត្រកូល F នេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អតិថិជន ជាក់​ស្តែង​ឃើញ​ថា​គ្រប់​ហាង​ទូរស័ព្ទ​ស្ទើរ​តែ​ទាំងអស់​សុទ្ធ​តែ​មាន​ភ្ញៀវ​មក​យ៉ាង​ច្រើន​កុះ​ករ អ្នក​ខ្លះ​បាន​មក​រង​ចាំ​តាំង​ពី​ព្រឹក​ដើម្បី​ឆាប់​ទទួល​បាន​ទូរស័ព្ទ​ទៅ​ប្រើ។ ដោយ​ហេតុផល​នេះ មាន​ហាង​ទូរស័ព្ទ​ជាច្រើន​ជួប​បញ្ហា​ដាច់​ស្តុក ខ្វះ​ទូរស័ព្ទ​ជូន​អតិថិជន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​ក្រុមហ៊ុន​ Oppo នៅ​កម្ពុជា។

មាន​តម្លៃ​ ៣៣៩ ដុល្លារ​អាមេរិក OPPO F9 ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ទូរសព្ទ​គុណភាព​ល្អ​មួយ​មាន​ថ្ម​ខ្លាំង​ហើយ​សាក​ឆាប់​ពេញ RAMទំហំ​ធំ​​ងាយ​ស្រួល​លេង​ហ្គេម និង​មាន​អេក្រង់​ពេញ​ត្រូវ​ចិត្ត​អ្នក​ប្រើ​សម័យ​នេះ​​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ ម្ចាស់ហាង​លក់​ទូរសព្ទ​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ។

កញ្ញា​ សោភា ​ជា​អតិថិជន​ដែល​បាន​ទិញ OPPO F9យក​ទៅ​ប្រើ​ទាំង​រំភើប​រីករាយ បាន​ឲ្យ​ដឹង​ថា​កញ្ញា​បាន​តាម​ដាន​ព័ត៌មាន​ពីOPPO F9 លើ​តាម​អ៊ីនធឺណិត​រហូត។

«ខ្ញុំ​ចូល​ចិត្ត​ថត​រូប និង​សែល​ហ្វី​​ខ្លាំង មួយ​ថ្ងៃ​ៗ​ចាំ​តែ​ថ្ងៃ Oppo F9​ចេញ​លក់​ទេ ហើយ​ថ្ងៃ​នេះ​គ្រាន់​តែ​ប្រកាស​លក់​ភ្លាម​ កញ្ញា​ដើរ​រក​ទិញ​ភ្លែត។ សម្រាប់​អ្នក​ចូល​ចិត្ត​លេង​អ៊ីនធឺណិត​ច្រើន​ដូច​ខ្ញុំ​អីចឹង ប្រើ OPPO F9 នេះ​ល្អ​បំផុត ព្រោះ​វា​សាកថ្ម​បាន​លឿន និង​កាន់​ថ្ម​បាន​យូរ​ ដូច្នេះ​អារឿង​អស់​ថ្ម​ទូរស័ព្ទ​នោះ​លែង​ជា​បញ្ហា​ទៀត​ហើយ​»។

ទូរសព្ទ​ម៉ូដែល​ចុង​ក្រោយ​មួយ​នេះ​មាន ២ ពណ៌​សម្រាប់​ជ្រើស​រើស​ គឺ ក្រហម (Sunrise Red) និង​ខៀវ (Twilight Blue)  ហើយផ្ទៃ​ខាង​ក្រោយ​មាន​ពណ៌​ប្រដេញ (Gradient) នៅ​ពេល​ចាំង​ពន្លឺ នឹង​ឃើញ​ក្រឡា​រាង​ស្រទាប់​ផ្កា​ឈូក។ ទូរសព្ទ​ម៉ូដែល​ចុង​ក្រោយ​ OPPO F9 មួយ​នេះ​មាន ២ ពណ៌​សម្រាប់​ជ្រើស​រើស​ គឺ ក្រហម (Sunrise Red) និង​ខៀវ (Twilight Blue)  ហើយផ្ទៃ​ខាង​ក្រោយ​មាន​ពណ៌​ប្រដេញ (Gradient) នៅ​ពេល​ចាំង​ពន្លឺ នឹង​ឃើញ​ក្រឡា​រាង​ស្រទាប់​ផ្កា​ឈូក។

ក្រៅ​ពី​រាង​ស្អាត បើ​ប្រៀបធៀប​នឹង​សេរី​មុន OPPO F9 ថ្មី​នេះ​ មាន​ចំណុច​ពិសេស ៣​ថែម​ទៀត​ គឺ៖

  • អេក្រង់​ពេញ​រាង​តំណក់​ទឹក (Water Drop Screen) ទំហំ ៦,៣អ៊ីញ កម្រិត FULL HD+  ពិត​ជា​អាច​ទាក់​ចិត្ត​ទាំង​ការ​មើល​អ៊ីនធឺណិត លេង​ហ្គេម និង​មើល​វីដេអូ ។

  • កម្លាំង​ថ្ម 3 500mAh ខ្លាំង​ មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ដែល OPPO ប្រកាស​ថា សាក​ថ្ម ៥នាទី និយាយ​បាន ២ម៉ោង ។

  • កម្លាំង​ម៉ាស៊ីន​បំពាក់​ដោយ Chip MTK P60, GPU Mali G72, CPU Octa-Core, RAM 6GB, ROM 64GB។ អាច​លេង​ហ្គេម​ និង​មើល​វីដេអូ​ដោយ​មិន​ចាំ​បាច់​បារម្ភ​នឹង​បញ្ហា​រអាក់​រអួល​ឡើយ​ ។

​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​ផេក​ហ្វេសប៊ុក OPPO Cambodia ៕

ដោយ៖ ដេត លីដា