Rudiger ចេញ​មុខ​សុំ​ទោស​ Pavard ក្រោយ​ហេតុ​ការណ៍​ជាន់​មួយ​បាត​ស្បែក​ជើង​ក្នុង​ប្រកួត​យប់​មិញ

  • 2018-09-07 13:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Antonio Rudiger បាន​ចេញ​មុខ​សុំ​ទោស​ខ្សែ​ការពារ​បារាំង Benjamin Pavard ចំពោះ​ហេតុការណ៍​ជាន់​មួយ​បាត​ស្បែក​ជើង​ក្នុង​ប្រកួត​អាល្លឺម៉ង់-បារាំង​យប់​មិញ។

កីឡាករ​អាល្លឺម៉ង់ Rudiger បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​ដោយ​បាន​ធ្វើ​ការ​សុំ​ទោស​ទៅ​កាន់​កីឡាករ Pavard។ Rudiger បញ្ជាក់​ទៀត​ថា​ ខ្លួន​មិន​មាន "ចេតនា" ធ្វើ​ឲ្យ​ហេតុការណ៍​ខាង​លើ​កើត​ឡើង​ឡើយ។

ខ្សែ​ការពារ​អាល្លឺម៉ង់ ក៏​បាន​លើក​ឡើង​ដែរ​ថា ក្រោយ​ព្រឹត្តិការណ៍​នោះ ខ្លួន​បាន​ធ្វើ​ការ​សុំ​ទោស​ភ្លាមៗ​ដោយ​ផ្ទាល់​ទៅ​កាន់ Pavard។ ក្នុង​សារ​ដដែល កីឡាករ​ Rudiger ក៏​បាន​ជូន​ពរ​ឲ្យ Pavard ឆាប់​ជា​ពី​របួស។

ក្នុង​ប្រកួត​ UEFA Nations League យប់​មិញ អាល្លឺម៉ង់​លេង​បាន​ស្មើ​ជាមួយ​បារាំង៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី