មែន​ទែនហើយ! ចាំទម្លាយ​អត្តសញ្ញា​ណតារា​អន្តរជាតិ ត្រៀម​កន្ទ្រាក់​ឆាក​​តន្ត្រី​ខ្មែរ បន្ទាប់​ពី CL

  • 2018-09-08 04:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​​ទៅ អ្នកគាំទ្រ​វិស័យ​តន្រ្តី​កម្ពុជា​ ទទួល​បាន​ភាព​សប្បាយ​រីករាយ​មិន​ស្ទើរ​ឡើយ ជា​មួយ​ការ​ប្រគំ​តន្រ្តី Smart Mega Concert ដែល​មាន​ការ​សម្ដែង​ពី​តារា​ចម្រៀង Original ខ្មែរ​ជា​​ច្រើន រួម​ជា​មួយ​វត្តមាន​របស់​តារា​ K-Pop CL។

មិន​ឲ្យ​អតិថិជន​​ខក​បំណង ឆ្នាំ​នេះ Smart Mega Concert បាន​បញ្ជាក់​ថា​នឹង​បន្ត​នាំ​តារា​លំដាប់​អន្តរជាតិ​មក​អង្រួន​​ឆាក​តន្រ្តី​ជា​ថ្មី ហើយ​ត្រៀម​ប្រកាស​ពី​អត្តសញ្ញាណ​របស់​តារា​រូប​នោះ​នៅ​ថ្ងៃ​ទី ១០ កញ្ញា ឆ្នាំ ២០១៨ នេះ ក្នុង​សណ្ឋាគារ​សូហ្វីតែល​ តែ​ម្ដង។

អ្នក​ស្មោះស្ម័គ្រ​វិស័យ​ចម្រៀង​​ទាំង​ឡាយ ក៏​អាច​​ចូល​រួម​ទស្សន៍ទាយ ​អ៊ុត​មើល និង​តាមដាន​ការ​ប្រកាស​ដ៏​គួរ​​ឲ្យ​រំជើប​រំជួល​នេះ​បាន​ដែរ ​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​ពី​ Facebook Page ផ្លូវ​ការ​របស់ Smart Axiata ចាប់​ពី​ម៉ោង ៩ ព្រឹក​តទៅ។ ចាំ​អី​ទៀត ដាក់​ See First ហើយ​​តាម​ដាន​ទាំង​គ្នា​ណា៎!​

អត្ថបទ៖ សុខណា

អត្ថបទថ្មី