នាយ ឆើត​គ្រោះ​ថ្នាក់​ចរាចរណ៍​​ធ្ងន់ធ្ងរ​​ល្ងាច​មិញ

  • 2018-09-08 02:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​ប្លែង​ជើង​ចាស់​លោក ពៅ គីសាន់ ហៅ នាយ ឆើត ម៉ោង​​ប្រហែល​៦​ជាង​​ល្ងាច​ថ្ងៃ​ថ្ងៃ​០៨ ខែ សីហា ឆ្នាំ ២០១៨ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​ធ្ងន់ធ្ងរ ពេល​នេះ​​​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ហៅ​ពេទ្យ​លោក​​សង្ឃ។

តាម​ការ​ឲ្យ​ដឹង​ពី លោក ធីសាន់ រ៉ាយ៉ា ដែល​ជា​កូន​ប្រុស​តារា​កំប្លែង​ខាង​លើ នៅ​ម៉ោង​កើត​ហេតុ​នាយ​ឆើត​បាន​ជិះ​​ម៉ូតូ​ម្នាក់​ឯង តាម​ផ្លូវ​១កន្លែង​ក្នុង​សង្កាត់ ក្រាំងធ្នង់ ក្នុង​បំណង​ទៅ​ផ្ទះ​របស់​លោក​ក្បែរ​នោះ ហើយ​ក៏​ជួប​គ្រោះ​ថ្នាក់​តែ​ម្ដង ប៉ុន្តែ​មិន​ដឹង​ថា គេ​បុក​គាត់​ឬ​គាត់​​បុក​គេ​ឡើយ ព្រោះ​កូន​ប្រុស​រូប​នោះ​មិន​បាន​នៅ​កន្លែង​កើត​ហេតុ ។

កូន​ប្រុស​រូប​នោះ​បាន​បន្ត​ទៀត​ថា ភ្លាមៗ​ត្រូវ​បាន​ប្រជាជន​ក្បែរ​នោះ​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​ក្បែរ​នោះ ប៉ុន្តែ​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ពេក​ក៏​បន្ត​ដឹក​នាំ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ហៅ​ពេទ្យ​លោក​​សង្ឃ តែ​​ម្ដង​ទៅ។

ក្រោយ​ការ​ពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ លោក ធីសាន់ រ៉ាយ៉ា ប្រាប់​ថា ឪពុក​ខ្លួន បាន​បាក់ឆ្អឹង​ដង​កាំបិត​១កន្លែង បាក់​ឆ្នាំ​​ជំងឺ​៤​កាំ និង​មាន​ឈាម​ដក់​ក្នុង​ខួរក្បាល​រហូត​ដល់​ទៅ​ពីរ​កន្លែង ហើយ​មាន​ការ​ដាច់​រលាត់​ច្រើន​កន្លែង​ទៀត។ ពេល​នេះ នាយ​ឆើត​បាន​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​រួច​ហើយ ដោយ​លោក​កំពុង​សម្រាក​នៅ​បន្ទប់​លេខ ជាន់​ទី៣ នៃ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ហៅ​ពេទ្យ​លោក​​សង្ឃ។ ​​

ដោយ​មិន​មាន​លទ្ធភាព ក្នុង​ការ​ព្យាបាល​ឪពុក​កូន​ប្រុស​តារា​កំប្លែង​ជើង​ចាស់​រូប​នេះ សូម​ស្នើ​ទៅ​ដល់​សប្បុរសជន​ទាំង​អស់​សូម​ជួយ​ព្យាបាល​ឪពុក ព្រោះ​ក្រុម​គ្រួសារ​ខ្លួន​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​ណាស់។

អត្ថបទ៖ ស៊ុន ហ៊ួត