La Liga ៖ Barcelona ​និង Girona ​ជា​ក្រុម​ត្រូវ​លេង​នៅ​អាមេរិក

  • 2018-09-08 04:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Girona ​និង Barcelona ​អាច​ជា​ក្រុម​ត្រូវ​ទៅ​លេង​នៅ​អាមេរិក ​មុន​គេ​ក្នុង​កុងត្រា​រយៈ​ពេល​១៥​ឆ្នាំ​។ ​នេះ​បើ​តាម​លោក Javier Tebas ​មេ La Liga ​បាន​បញ្ជាក់​។

ត្រលប់​ថយ​ក្រោយ​បន្តិច​ថា ​ក្របខណ្ឌ La Liga ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន Relevent ​រយៈ​ពេល​១៥​ឆ្នាំ ដើម្បី​នាំ​យក​ការ​ប្រកួត​១​ប្រកួត​ក្នុង​១​រដូវ​កាល ទៅ​លេង​នៅ​ទឹក​អាមេរិក។ ក្នុង​កុងត្រា​នោះ La Liga ​នឹង​ទទួល​បាន​ប្រាក់​​ប្រមាណ​១៨០​លាន​ផោន​ឯ​ណោះ។ហើយ​ក្រុម​ដែល​ត្រូវ​ទៅ​លេង​នោះ ជា​ក្រុម​ដែល​ស្ម័គ្រ​ចិត្ត​ទៅ​ដោយ​ខ្លួន​ឯង។

លោក Javier Tebas ​បាន​និយាយ​ដូច្នេះ​ថា​៖ “Girona – Barcelona ​៩០%​ទៅ​ហើយ ដែល​ត្រូវ​ទៅ​លេង​នៅ​អាមេរិក។ ក្រុម​ដែល​ត្រូវ​ទៅ​លេង​នៅ​ទី​នោះ គឺ​ជា​ក្រុម​ដែល​ស្ម័គ្រ​ចិត្ត ​ដោយ La Liga ​នឹង​មិន​បង្ខំ​ពួកគេ​ឡើយ។ យើង​យក​តែ​ក្រុម​ចង់​ទៅ​លេង​នៅ​ទី​នោះ​ប៉ុណ្ណោះ។ នេះ​មិន​មែន​គ្រាន់​តែ​ការ​ប្រកួត​ធម្មតា​ទេ ​ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​នៃ​ការ​ទំនាក់ទំនង Sponsorship ”។

ប្រសិន​បើ​ត្រូវ​ទៅ​ប្រកួត​នៅ​ទឹក​ដី​អាមេរិក​មែន ​នោះ​អ្នក​គាំទ្រ Girona ​នៅ​អេស្ប៉ាញ ​នឹង​ទទួល​បាន​សំបុត្រ​យន្ដហោះ​ទៅ​ទស្សនា​ដោយ​មិន​គិត​ថ្លៃ ​ហើយ​ការ​ប្រកួត​នោះ​នឹង​ត្រូវ​លេង​នៅ​ Hard Rock Stadium ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន ៦៥ ០០០​នាក់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ