ជម្លោះ​ក្ដៅ​គគុក​ដូច​គ្នា អ៊ិន សុភិន និងស្រីណា បាន​បញ្ចប់ ចុះ​ជាមួយ ហង្ស សម្បើមស័ក្ដ?

  • 2018-09-08 04:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ណាក់ ស្រីណា និង​លោក ហង្ស សម្បើម​ស័ក្ដ បាន​មាន​ជម្លោះ​ក្ដៅ​គគុក​ដូច​ជា ក្រោម​ហេតុផល​ថ្លៃ​នឿយ​ហត់​ដូច​គ្នា​ជាមួយ​លោក អ៊ិន សុភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស តែ​ឥឡូវ​លោក និង​ស្រីណា បាន​ព្រម​ព្រៀង​បញ្ចប់​ហើយ នៅ​ឡើយ​តែ​ជាមួយ​តារា​សម្ដែង ហង្ស សម្បើម​ស័ក្ត។

តាម​លោក អ៊ិន សុភិន បាន​អះអាង​ថា លោក​សុខ​ចិត្ត​ព្រម​ព្រៀង​បញ្ចប់​បញ្ហា​ដូច​គ្នា​នឹង​ករណី​ជាមួយ ណាក់ ស្រីណា ប្រសិន​បើ​គូ​ទំនាស់​របស់​លោក​បន្ទន់​ឥរិយាបទ។ យ៉ាង​ណា​ក៏​ដោយ លោក​ថា សាច់​រឿង​នឹង​អាច​ទៅ​ផ្លូវ​ដូច​នឹង​ករណី​តារា​សម្ដែង​ស្រី​ដែរ ដោយ​សារ​តែ សម្បើម​ស័ក្ដ បាន​ព្រមព្រៀង​លើ​ការ​សុំ​ទោស​រួច​ហើយ។

"សម្បើម​ស័ក្ដ គាត់​នឹង​ចេញ​សារ​សុំទោស​ខ្ញុំ​ដូច​គ្នា​ដែរ តែ​ឥឡូវ​មិន​ទាន់​ទេ ដោយសារ​គាត់​រវល់ៗ​ពេក!"។

ជុំ​វិញ​បញ្ហា​នេះ ភាគី​ម្ខាង​ទៀត​ គឺ​លោក ហង្ស សម្បើម​ស័ក្ដ អះអាង​ថា លោក​ត្រៀម​នឹង​ចេញ​មុខ​បក​ស្រាយ​បន្ថែម​នៅ​ពេល​ខាង​មុខ។ យ៉ាង​ណា លោក នឹង​ត្រូវ​ជួប​ត​ទល់​ជាមួយ​លោក ចាងហ្វាង ជា​មុន​សិន។ "គាត់​ហៅ​ខ្ញុំ​ជួប​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ខ្ញុំ​រវល់​ពេក អីចឹង​ហើយ​សុំ​គាត់​ថ្ងៃ​ច័ន្ទ​វិញ"។

ហង្ស សម្បើម​ស័ក្ដ និង​លោក អ៊ិន សុភិន កើត​វិវាទ​ជាមួយ​គ្នា លើ​ថ្លៃ​ឈ្នួល​ពលកម្ម​សម្ដែង​ក្នុង​រឿង "សង្គ្រាម​មរតក"។ ជម្លោះ​នេះ ភាគី​ទាំង​សង​ខាង បាន​អះអាង​តាម​អំណះអំណាង​រៀង​ខ្លួន ក្នុង​នោះ សិល្បករ បាន​លើក​ឡើង​ថា ក្រុមហ៊ុន​មិន​មាន​ភាព​ច្បាស់​លាស់​លើ​រយៈ​ពេល​ថត ឯ​ផលិតកម្ម​អះអាង​ថា តារា​សម្ដែង មិន​បាន​ចូល​រួម​ថត​ចប់​ចុង​ចប់​ដើម ទើប​ផ្អឹប​ទុក​ថវិកា​ថ្លៃ​ជួល​សម្ដែង​ទុក​សិន ជា​ថ្នូរ​ដែល​សិល្បករ បាន​ធ្វើ​បាប​ផលិតករ​ក្នុង​អំឡុង​ពេល​ថត​កន្លង​មក៕

អត្ថបទ៖ ទារិកា