ចេញផ្លូវការហើយ! ឈ្មោះអ្នកជាប់បាក់ឌុបនៅភ្នំពេញ និងខេត្តកណ្ដាល

  • 2018-09-09 07:37:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បង្ហោះ​ឈ្មោះ​អ្នក​ជាប់បាក់​ឌុប សម្រាប់​បេក្ខជន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​ហើយ។

សូមបញ្ជាក់ថា ឈ្មោះនៅក្នុងបញ្ជីរសម្រាប់បេក្ខជនប្រឡងជាប់ប៉ុណ្ណោះ៖

ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ មានការចូលរួមទាំង​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ និង​សង្គម មាន​ចំនួន​សរុប ១១៧ ០៦១នាក់​ និង​មាន​មណ្ឌល​ប្រឡង​ចំនួន១៩៥​មណ្ឌល ចែកចេញ​ជា​ ៤ ៧១៦​បន្ទប់ នៅ​រាជធានី​-ខេត្ត​ទូទាំង​២៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ២០១៨​នេះ មាន​អ្នកជាប់​ចំនួន ៧៥ ០៥៩ នាក់ ត្រូវជា ៦៦,២១%។ ចំនួន​នេះ គឺច្រើន​ជាងឆ្នាំ​២០១៧ ដែលមាន​តែ ៦៣,៨៤%។

ក្នុង​ចំណោម​អ្នកបាន​និទ្ទេសA ចំនួន​ ២៩០នាក់ ក្នុងនោះ​៖ រាជធានី​ភ្នំពេញ ១៣៥នាក់, ខេត្តសៀមរាប ២១នាក់, កណ្តាល ១៦នាក់, បាត់ដំបង ១៥នាក់, តាកែវ ១៥នាក់, កំពង់ចាម ១៣នាក់, កំពត ១១នាក់, ត្បូងឃ្មុំ ៩នាក់, កំពង់ធំ ៩នាក់, កំពង់ឆ្នាំង ៩នាក់, បន្ទាយមានជ័យ ៩នាក់, ព្រៃវែង ៨នាក់, ក្រចេះ ៦នាក់, ពោធិ៍សាត់ ៤នាក់, ស្វាយរៀង ៣នាក់, កំពង់ស្ពឺ ៣នាក់, ព្រះសីហនុ ៣នាក់ និងរតនគិរី ១នាក់។

សូម​រំលឹក​ថា ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៧ មាន​បេក្ខជន​ជាប់​និទ្ទេស​ A ចំនួន ៤២៤​នាក់, និទ្ទេស​ B ចំនួន​ ២៤៦៤​នាក់, និទ្ទេស C ចំនួន​ ៥០០០​នាក់, និទ្ទេស​ D ចំនួន​ ៩១២៣​នាក់ និង​និទ្ទេស​ E ចំនួន ៤៦៦៥៧នាក់៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី