ប្រកួត​ល្ងាច​នេះ​ នឹង​ធ្វើ​​ពិធី​គោរព​ដល់​ស្ថាបនិក​គន្ធបុប្ផា​

  • 2018-09-10 07:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ជម្រើស​ជាតិ​ម៉ាឡេស៊ី ល្ងាច​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​​នឹង​មាន​រៀប​ចំ​ពិធី​ស្មិងស្មាធិ៍​គោរព​ដល់​វិញ្ញាណក្ខន្ធ​លោក​ Beat Richner ដែល​ជា​ស្ថាបនិក​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​ ដែល​បាន​ទទួល​មរណភាព​កាល​ពី​ម្សិល​មិញ។

លោក Richner

សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​ថា មុន​ការ​ប្រកួត​រវាង​កម្ពុជា និង​ម៉ាឡេស៊ី វេលា​ម៉ោង​៦:៣០​នាទី​នៅ​ពហុកីឡដ្ឋាន​ជាតិ​ នឹង​មាន​ពិធី​ស្មិងស្មាធិ៍​ និង​គោរព​ដល់​វិញ្ញាណក្ខន្ធ​លោក​ Beat Richner ជា​ស្ថាបនិក​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​ដែល​បាន​ទទួល​មរណភាព​កាល​ពី​ម្សិល​មិញ​នៅ​ប្រទេស​ស្វីស។

មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​បាន​​ផ្តល់​សេវាកម្ម​ព្យាបាល​ដល់​កុមារ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ជួយ​សង្គ្រោះ​ជីវិត​កុមារ​​កម្ពុជា​រាប់​សិន​នាក់​​​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Beat Richner ដែល​ជា​អ្នក​បង្កើត​មន្ទីរ​ពេទ្យ​នេះ​ឡើង៕

លោក Richner (ឈរ)​កាល​នៅ​រស់

អត្ថបទ៖ ជាន ចាន់រ៉ា