មិនអន់ទេ! បេក្ខជនប្រឡង១ថ្នាក់ម្នាក់ឯង ដឹងលទ្ធផលហើយ ល្បីដល់ថ្នាក់ដឹកនាំខេត្តទៀត

  • 2018-09-10 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​ដែល​អង្គុយ​ប្រឡង​បាក់ឌុប ១បន្ទប់​ម្នាក់​ឯង ដែល​ទទួល​ការ​ចាប់​អារម្មណ៍​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ទីបំផុត​បាន​​ប្រឡង​ជាប់​ហើយ ចំណែក​​និទ្ទេស​វិញ ក៏​មិន​អន់​ដែរ។ អ្វី​ដែល​កាន់​តែ​រំភើប ថ្នាក់​ដឹក​នាំ​ខេត្ត ​១រូប ក៏​បាន​ចូលរួម​អបអរ​ដល់​សិស្ស​រូប​នេះ​ផង​ដែរ។

ប្រភពរូប ACU

តាមរយៈ​ទំព័រ​ហ្វេសប៊ុក របស់ ឯកឧត្ដម វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ  បាន​សរសេរ​ចូលរួម​អបអរ​ និងបញ្ជាក់ថា សិស្ស​រូប​នេះ មាន​ឈ្មោះ សេម វិចិត្រ ដែល​ប្រឡង​មួយ​បន្ទប់​ ១ អង្គុយ​តែ​ម្នាក់​ឯង បាន​ប្រលង​ជាប់ និង​ទទួល​បាន​និទ្ទេស D។

​យុវជន​ សេម​ វិចិត្រ មក​ពី​វិទ្យាល័យ​ទ័ព​មានជ័យ ស្ថិត​នៅ​ក្នុង​ស្រុក​គងពិសី​ខេត្ត​កំពង់​ស្ពឺ ដែល​បាន​ប្រលង​នៅ​មណ្ឌល​បឋម​សិក្សា​វល្លិ៍ ​បន្ទប់លេខ១៣ ។

ប្រភពរូប ACU

សូម​រំលឹក​ថា សិស្ស​ម្នាក់ ដែល​អង្គុយ​ប្រឡង​បាក់ឌុប ១បន្ទប់ម្នាក់​ឯង គឺ​ជា​ហេតុការណ៍​ដ៏​កម្រ​មួយ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

មូលហេតុ​ពិត​នៃ​បញ្ហា​ដែល Sabay ទទួល​បាន​ ដោយ​សារ​​​ក្នុង​មួយ​បន្ទប់​​ ក្រសួង​អប់រំ​ យុវជន និង​កីឡា ​តម្រូវ​ឱ្យ​​មាន​បេក្ខជន​ប្រឡង​តែ ២៥ នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សារ​លើស​ម្នាក់ ​ទើប​​ត្រូវ​បំបែក​ឱ្យ​ប្រឡង​បន្ទប់​មួយ​ម្នាក់ឯង​បែប​នេះ។ នេះ​បើ​តាម​លោក ថន ថារិន ប្រធាន​មន្ទីរ​អប់រំ​ យុវជន និង​កីឡា ខេត្ត​កំពង់ស្ពឺ។

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី