​មើល​សកម្មភាព​អ្នក​គាំទ្រ​​​ទៅមើល​ទាំង​ភ្លៀង​ទឹក​មុខ​ញញឹម​​ កម្ពុជា​ប៉ះម៉ាឡេស៊ី​

  • 2018-09-10 10:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គោ​ព្រៃ​កម្ពុជាត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ ប៉ុន្តែ​មេឃ​បាន​​បង្អុល​ភ្លៀង​ខ្លាំង​តាំង​ពី​ម៉ោង​ប្រហែល​ជា​៣​រសៀល​ថ្ងៃ​នេះ។ ទោះ​ជា​យ៉ាង​ណា​សង្កេត​ឃើញ​ថាា អ្នក​គាំទ្រ​កម្ពុជា​បាន​​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​ពហុកីឡដ្ឋាន​ជាតិ​ទាំង​មេឃ​ភ្លៀង​ខ្លាំង។

នេះ​ហើយ​ជា​ទឹក​ចិត្ត​ស្រលាញ់​ពេញ​ចិត្ត​ គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ដែល​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ម៉ាឡេស៊ី។ មេឃ​ភ្លៀង​ខ្លាំង​មិន​មែន​ជា​ឧបសគ្គ​រារាំង​ដល់​ទឹក​ចិត្ត​ស្រលាញ់​​​របស់​អ្នក​គាំទ្រ​កម្ពុជា​ឡើយ។ បើ​ទឹក​ចិត្ត​ស្រលាញ់​គាំទ្រ​ហើយ ទោះ​ជា​ភ្លៀង​ខ្លាំង​ក៏​នៅ​តែ​ទៅ​មើល​ផ្ទាល់​ឲ្យ​បាន។

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រៀប​ចំ​ថា ការ​ប្រកួត​ដែល​គ្រោង​ធ្វើ​វេលា​ម៉ោង​៦:៣០​នាទី​​ល្ងាច​នេះ​អាច​នឹង​ពន្យារ​ពេល​តិច​តួច​ដើម្បី​ឲ្យ​ទឹក​ស្រក​អស់​ពី​ទី​លាន​ប្រកួត៕

អត្ថបទ៖ ជាន ចាន់រ៉ា