ដំណឹងបន្ទាន់! ក្រសួងប្រកាសពេលវេលា អ្នកជាប់បាក់ឌុប២០១៨ ទៅដកសញ្ញាបត្របណ្ដោះអាសន្ន

  • 2018-09-10 09:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សញ្ញាបត្របណ្ដោះអាសន្នទុតិយភូមិឆ្នាំ២០១៨ ចំពោះបេក្ខជនដែលប្រឡងជាប់ទាំងអស់ អាចទៅដកបានហើយ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមសាលារៀងៗខ្លួន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា។

ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាសនៅព្រឹកនេះ​ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ២០១៨​នេះ មាន​អ្នកជាប់​ចំនួន ៧៥ ០៥៩ នាក់ ត្រូវជា ៦៦,២១%។ ចំនួន​នេះ គឺច្រើន​ជាងឆ្នាំ​២០១៧ ដែលមាន​តែ ៦៣,៨៤%។

  • បេក្ខជន និទ្ទេស​ A ចំនួន ២៩០នាក់

  • បេក្ខជន និទ្ទេស​ B ចំនួន ១​៥៣២នាក់

  • បេក្ខជន និទ្ទេស​ C ចំនួន ៤៦៣១នាក់

  • បេក្ខជន និទ្ទេស​ D ចំនួន ១៣ ៩៩៩នាក់

  • បេក្ខជន និទ្ទេស​ E ចំនួន ៥៤ ៦០៧នាក់។

ក្នុង​ចំណោម​អ្នកបាន​និទ្ទេសA ចំនួន​ ២៩០នាក់ ក្នុងនោះ​៖ រាជធានី​ភ្នំពេញ ១៣៥នាក់, ខេត្តសៀមរាប ២១នាក់, កណ្តាល ១៦នាក់, បាត់ដំបង ១៥នាក់, តាកែវ ១៥នាក់, កំពង់ចាម ១៣នាក់, កំពត ១១នាក់, ត្បូងឃ្មុំ ៩នាក់, កំពង់ធំ ៩នាក់, កំពង់ឆ្នាំង ៩នាក់, បន្ទាយមានជ័យ ៩នាក់, ព្រៃវែង ៨នាក់, ក្រចេះ ៦នាក់, ពោធិ៍សាត់ ៤នាក់, ស្វាយរៀង ៣នាក់, កំពង់ស្ពឺ ៣នាក់, ព្រះសីហនុ ៣នាក់ និងរតនគិរី ១នាក់។

អត្ថបទ៖ វឌ្ឍនៈ