គ្រឿងឥស្សរិយយសចុងក្រោយបង្អស់របស់វីរៈបុរសកុមារកម្ពុជា ទើបប្រកាសមុននេះបន្តិច

  • 2018-09-10 11:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហឫទ័យ​ប្រោស​ព្រះ​រាជ​ទាន​គ្រឿងឥស្សរិយយស «មហាកណ្ឋាភណ្ឌឯករាជជាតិព្រះរាជាណាចក្រកម្ពុជា» ជូនសពលោកបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ជាកិច្ចបច្ឆាមរណៈ ដើម្បី​ជាកិច្ច​តបគុណដ៏ធំធេងជូនលោក​វេជ្ជបណ្ឌិត​ Beat Richner ដែលមានមកលើកុមារកម្ពុជា​ ។

សូមបញ្ជាក់​ផងដែរថាគ្រឿង​ឥស្សរិយយស​ កណ្ឋាភណ្ឌឯករាជជាតិ​ ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជាគ្រឿង​ឥស្សរិយយស​ថ្នាក់ខ្ពស់បំផុត​សម្រាប់ព្រះមហាក្សត្រ​ទ្រង់គ្រង​ និងព្រះ​រាជទានដល់​​ប្រមុខ​ដឹកនាំរដ្ឋបណ្តាលប្រទេសផ្សេងៗ

អត្ថបទ៖ ស៊ិន សាវ៉េត