ស្មានតែលែងអី! ក្រោយ Benz រួចពីឃុំឃាំង Pat បែរ​ជាជួប​រឿង​មួយ​គ្រប់គ្នាស្មានមិន​ដល់

  • 2018-09-11 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Benz ស្វាមី​របស់​តារា​សម្ដែង​ Pat Napapa បាន​រួច​ខ្លួន​ពី​ការ​ឃុំឃាំង​ហើយ​ ព្រម​ទាំង​បាន​វិល​មក​ជុំ​ប្រពន្ធ​កូន​វិញ​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ក្ដី​រំភើប​​ និង​ពេល​វេលា​មួយ​នេះ​ណាស់។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​ ០៩​ ខែ​កញ្ញា​ Pat បាន​បើក​ចិត្ត​និយាយ​រឿង​មួយ​ចំនួន​​ក្រោយ​ប្ដី​ចេញ​ពី​គុក។

តារា​ស្រី​កូន​ ១​រូបនេះ​បាន​និយាយ​ថា​ នាង​បាន​ចំណាយ​ពេល​រស់​នៅ​ជាមួយ​គ្រួសារ​ និង​មិត្តភ័ក្ដិ​​ឡើង​ធ្លាប់​ទៅ​ហើយ​ ហើយនាង​ក៏​មិនភ្លេច​អរគុណ​អ្នក​គ្រប់​គ្នា​សម្រាប់​ការ​គាំទ្រ​ លើក​ទឹក​ចិត្ត។ ពេល​នេះ​គ្រប់​គ្នា​រំភើប​នឹង​វត្តមាន​របស់​ Benz ស្រប​ពេល​លោក​បាន​មក​ជួប​ជុំ​គ្រួសារ​ ពិសេស​កូន​ប្រុស​ Racing ជាទី​ស្រឡាញ់។ ប៉ុន្តែ​មាន​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ពេល​ឮ​សម្ដី​មួយ​ឃ្លា​ចេញ​ពីមាត់​ Pat ថា៖ «យើង​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ណាស់​ មិនដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា ពួក​យើង​សុំ​តប​ត្រង់ៗ​ថា​ ពេល​នេះ​យើង​ទាំង​ ៣​នាក់​ (Pat​ ស្វាមី​ និង​កូន) មិន​បាននៅ​ជាមួយ​គ្នា​ទេ។ ពេល​នេះ​ Pat នៅ​ផ្ទះ​របស់​ Pat ហើយ​គាត់ (Benz) នៅ​ផ្ទះគាត់។ មួយ​វិញ​ ពួកយើង​ត្រូវ​មក​អង្គុយ​ពិភាក្សា​គ្នា​ពី​នេះ​ពីនោះ​ និង​គិត​ថា​យើង​នឹង​អាច​នៅ​ជាមួយ​គ្នា​ពេល​ណា ឬមិន​នៅជាមួយ​គ្នា ​ឬ​ត្រូវ​រួមរស់​ជាមួយ​គ្នា​ ដើម្បី​កូន? អ្វី​យ៉ាងណា​ ពេល​នេះ​នៅ​មិន​ទាន់​អាច​សម្រេច​បាន​នៅ​ឡើយ»។

សរុប​សេចក្ដី​មក​ គ្រប់​យ៉ាង​នៅ​ពេល​នេះ​ មិនទាន់​ធ្វើ​អ្វី​បាន​ទាំង​អស់​ ក្រៅ​ពី​ត្រូវ​រង់​ចាំ​សិន និង​គិត​ថា​គួរ​ដោះស្រាយ​យ៉ាងណា សម្រាប់​អនាគត​គ្រួសារ​តូច​របស់​ពួកគេ​ទាំង​ ៣៕

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី