សហព័ន្ធបាល់ទាត់កម្ពុជាតែងតាំងអគ្គលេខាធិការថ្មី និងនាយកសាលាបាទីថ្មី
- 2018-09-11 14:27:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធបាល់ទាត់កម្ពុជាតែងតាំងអគ្គលេខាធិការថ្មី និងនាយកសាលាបាទីថ្មី
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានតែងតាំងអគ្គលេខាធិការថ្មីហើយ បន្ទាប់ពីអត់មានអ្នកកាន់តំណែងនេះអស់រយៈពេលជាច្រើនខែកន្លងមក។ ជាមួយគ្នានេះ FFC ក៏បានតែងតាំងនាយកមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីថ្មីដែរ។
តាមសេចក្តីសម្រេចរបស់សហព័ន្ធបាល់ទាត់កម្ពុជាដែល Sabay ទទួលបានពីឯកឧត្តម ខៀវ សាម៉េត អនុប្រធានកីឡាបាល់ទាត់កម្ពុជាបានបង្ហាញថា សហព័ន្ធបានសម្រេចតែងតាំងលោក កែវ សារ៉េត ជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក យាន ឈៀង ជានាយកមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីថ្មី។
រយៈពេលប៉ុន្មានខែចុងក្រោយនេះ សហព័ន្ធបាល់ទាត់កម្ពុជាមិនមានអគ្គលេខាធិការទេដោយមានត្រឹមតែអគ្គលេខាធិការស្តីទីគឺលោក ម៉ៃ តុលា បន្ទាប់ពីលោក គល់ សុផាណា បានចាកចេញពីតួនាទីនេះ។ កន្លងមក លោក កែវ សារ៉េត ជានាយកមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ប៉ុន្តែត្រូវបានប្តូរឲ្យកាន់តំណែងអគ្គលេខាធិការ ហើយតែងតាំងលោក យាន ឈៀង ជានាយកវិញ៕