រំភើបទេ? ក្រុម​ចម្រៀង​ EXO ចាប់​ផ្ដើម​ថត​ MV ថ្មីហើយ

  • 2018-09-12 05:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​សេចក្ដី​រាយការណ៍​ចេញ​នៅ​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​នេះ​​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ចម្រៀង​ EXO កំពុង​ផ្ដើម​ដំណើរការ​ថត​វីដេអូ​បទ​ថ្មី​របស់​ពួកគេ​ហើយ ក្នុង​ខេត្ត​ Gyeonggi។

ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​បាន​បង្ហើប​ថា​ EXO នឹងកំណត់​យក​ពេល​ជាក់​លាក់​ណា​មួយ​ក្នុង​ការ​ចេញ​អាល់ប៊ុម​ថ្មី​ ក្រោយ​ថត​វីដេអូ​បទ​ថ្មី​នេះ​ចប់​ និង​រៀបចំ​កាត់​ត​បទ​ថ្មី​នេះ​ឲ្យ​ពិសេស។ នេះ​គឺ​ជា​ការ​វិល​ត្រឡប់​មក​វិញ​លើក​ដំបូង​ ក្រោយ​ស្ងាត់​ចេញ​បទ​ថ្មី​រួមគ្នា​ជា​ក្រុម​ រយៈ​ពេល​ ៩​ខែ។

សូមបញ្ជាក់​ផងដែរ​ថា​ ក្រោយ​អវត្តមាន​ជុំ​គ្នា​ចេញ​បទ​ថ្មី សមាជិក​ក្នុង​ក្រុម​មាន​ការងារ​មមាញឹក​រៀងៗ ដោយ​ក្នុង​នោះ​មាន​ទាំង​ សម្ដែង ចេញ​បទ​ចម្រៀង​ផ្សេងៗ ក៏​ដូចជាការ​ប្រគំតន្ត្រី​នានា៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី