ហំណាស់! រថយន្តលក់ដាច់​បំផុត​នៅ​ក្នុង​ពិ​ភព​លោក​ Volvo Cars ​មាន​លក់​លើ​ទីផ្សារ​ខ្មែរ​ហើយ

  • 2018-09-13 10:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​ក្រុមហ៊ុន HGB Group ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​នាំចូល​ម៉ាក​រថយន្ត​ល្បីៗ​ជាច្រើន​ជុំវិញ​ពិ​ភព​លោក​មកកាន់​ទីផ្សារ​កម្ពុ​ជា​ បាន​នាំ​ចូល​រថយន្ត​មួយ​ប្រភេទ​ផ្សេង​ទៀ​ត​ហើយ​ គឺរ​ថយ​ន្ត Volvo Cars ដែល​បាន​ទទួល​សិទ្ធិ​នាំចូល​និង​ចែកចាយ​ផ្ដាច់​មុខ ពី​ប្រទេស ស៊ុយអែត ដែល​មាន​ប្រវត្តិ​ចាប់ តាំងតែ​ពី​ឆ្នាំ ១៩២៧ មក​ម្ល៉េះ។

រថយន្ត​ប្រភេទ​នេះ​បាន​ដាក់​លក់​នៅក្នុង​ទីផ្សារ​​កម្ពុជា​ដំបូងបង្អស់​មាន ២ ម៉ូ​ដែល គឺ រ​ថយ​ន្ត Volvo S90 ដែល​ជា​រថយន្ត​ប្រភេទ Sedan និង Volvo XC60 ដែល​ជា​រថយន្ត​ប្រភេទ SUV​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​រថយន្ត​ទាំង ២ ម៉ូ​ដែល​នេះ​សុទ្ធតែ​ជា​រថយន្ត​ប្រណីត (Premium) ដែល​លក់ដាច់​បំផុត​នៅ​ក្នុង​ពិ​ភព​លោក​។

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ បើក​សម្ពោធ​រ​ថយ​ន្ត Volvo Launching ខាងក្រោម​៖

សម្រាប់ព័ត៌មាន​លម្អិត​ទា​ក់ទង​៖ 024 900 000

អត្ថបទ៖ ថា ម៉ាលីដា