ដឹង​ថ្ងៃ​ជាក់ iPhone ស៊េរី​ថ្មី​ទាំង​បី នឹង​មក​ដល់​ស្រុក​ខ្មែរ

  • 2018-09-13 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រភព​ពី​បណ្តា​ហាង​ធំៗ​នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា iPhone ជំនាន់​ថ្មី​ទាំង​បី​នឹង​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក យ៉ាង​យូរ​មួយ​សប្តាហ៍​ទៀត។

រូបតំណាង iPhone XS Max | រូបភាព៖ The Verge

ប្រភព​ដដែល​បាន​បន្ថែម​ថា iPhone (XR/XS/ XS Max) ទាំង​បីនេះ នឹង​មក​ដំណាល​គ្នា​ក្នុង​អំឡុង​ថ្ងៃ​ទី **២១,២២ ឬ​ ២៣** ខែ​កញ្ញា ឆ្នាំ ២០១៨។ ក្នុង​ករណី​ពិសេស​ បើ​មាន​អ្នក​កម្ម៉ង់​ទិញច្រើន​អាច​នឹង​មក​ដល់​មុន​កំណត់​ពោល​គឺ​​ថ្ងៃ​ទី ១៤ ឬ​១៥។

ចំពោះ​តម្លៃ​យ៉ាង​ណា​នោះ នៅ​មិន​ទាន់​អាច​បង្ហើប​បាន​នៅ​ឡើយ​ទេ។ ដូច​នេះ កុំ​ភ្លេច​តាម​ដាន​បន្ត​ជាមួយ Sabay។

បញ្ជាក់៖ ទូរសព្ទ​នាំមក​លក់​មិន​មាន​ការ​ធានា​ពីក្រុម​ហ៊ុនឡើយ៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម