ថ្នាក់វិទ្យាសាស្ត្រធ្លាក់ជិត១០០០នាក់ ត្រូវជាប់វិញ កុំភ្លេចចាំមើលឈ្មោះថ្ងៃនេះ
- 2018-09-14 01:59:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាក់វិទ្យាសាស្ត្រធ្លាក់ជិត១០០០នាក់ ត្រូវជាប់វិញ កុំភ្លេចចាំមើលឈ្មោះថ្ងៃនេះ
ចន្លោះមិនឃើញ
ក្រោយរកឃើញមូលហេតុបច្ចេកទេសកុំព្យូទ័រ មិនបានស្រង់ពិន្ទុគណិតវិទ្យា ធ្វើឲ្យលទ្ធផលបាក់ឌុបមានការប្រែប្រួលទូទាំងប្រទេស។ លទ្ធផលថ្មី បេក្ខជនជាប់សរុប ៧៦ ០៣៤ នាក់ឯណោះ រីឯលទ្ធផលចាស់ ៧៥ ០៥៩នាក់។ ដូច្នេះមានន័យថា អ្នកធ្លាក់ចំនួន៩៧៥នាក់ ត្រូវជាប់ឡើងវិញ។
លទ្ធផលថ្មីបង្ហាញថា បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨ នាក់(តួលេខចាស់ ២៩០) B មានចំនួន ២ ២២២ នាក់, C មានចំនួន ៦ ០៤១ នាក់, D មានចំនួន ១៥ ១៨០ នាក់ និង E មានចំនួន ៥២,១៨៣ នាក់។ ក្រសួងក៏បានបញ្ជាក់ផងដែរថា ថ្នាក់វិទ្យាសាស្ត្រសង្គមមិនមានការប្រែប្រួលឡើយ។ ការប្រែប្រួលនេះ គឺបណ្ដាលមកពីកម្មវិធីកុំព្យូទ័ររបស់ក្រសួង មិនបានស្រង់ពិន្ទុគណិត។
ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងថ្មី សម្រាប់ថ្នាក់វិទ្យាសាស្ត្រនៅថ្ងៃទី ១៤ កញ្ញា ២០១៨ នៅទំព័រហ្វេសប៊ុករបស់ក្រសួង និងតាមមន្ទីរអប់រំនៅមួយថ្ងៃបន្ទាប់។ ដូច្នេះសូមបេក្ខជនដែលធ្លាក់បាក់ឌុបថ្នាក់វិទ្យាសាស្ត្រ និងអ្នកដែលទទួលបាននិទ្ទេសមិនគាប់បំណង កុំភ្លេចចាំមើលលទ្ធផលថ្មីនេះទាំងអស់គ្នា៕