តិច​ច្រឡំ​ថា​អេក្រង់​ iPhone XR/XS មាន​ល្បឿន​ Refresh 120 Hz អី​ទៅ

  • 2018-09-14 02:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ប្រកាស​ចេញ iPhone ជំនាន់​ថ្មី​ Apple បាន​បង្ហាញ​ផ្ទាំង​មួយ​ចំនួន​ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា​អេក្រង់​ iPhone ជំនាន់​ថ្មី​មាន​​ Refresh Rate 120 Hz ដូច​ជា​ Razor Phone ដែរ។

នេះ​ជា​ការ​យល់​ច្រឡំ​ដ៏​ធំ​មួយ ​ព្រោះ​តួ​លេខ​ 120 Hz គឺ​សំដៅ​ទៅ​លើ​ល្បឿន Refresh នៃ​ស្រទាប់​ Touch របស់​អេក្រង់​ទៅ​វិញ​ទេ ហើយ​វា​ជា​អ្វី​ដែល​មាន​តាំង​ពី​ស៊េរី​ iPhone X ​មក​ម្ល៉េះ។ ចំណែក​ល្បឿន​ Refresh នៃ​អេក្រង់​ iPhone ជំនាន់​ថ្មី​នៅ​តែ​ស្ថិត​ក្នុង​កម្រិត 60 Hz ដដែល។

​​​​​ចំណុច​ថ្មីៗ​មួយ​ចំនួន​ដែល​មាន​លើ​ iPhone XR/XS និង XS Max មាន​ដូច​ជា​បំពាក់​បន្ទះ​ឈីប​ A12 Bionic, ថាមពល​ថ្ម​ប្រើ​ប្រាស់​បាន​យូរ​ជាង​មុន, កាមេរ៉ា​អាច​ថត​រូប​ Low-Light ប្រសើរ​ជាង​មុន និង​មុខងារ​ស្កេន​មុខ​ដើម្បី​ដោះ​សោ​ដំណើរ​ការ​លឿន​ជាង​មុន​ជា​ដើម៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ សុខហេង