ផ្ទាំង​រូប​ថ្មីរឿង "Avengers 4” ត្រូវ​បែកធ្លាយ បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​របស់​តួអង្គ Hulk

  • 2018-09-14 07:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទាំង​រូបភាព​ថ្មី​សម្រាប់​រឿង "Avengers 4” ត្រូវ​បាន​បែក​ធ្លាយ​ ហើយ​អ្វី​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជាង​គេ​នោះ គឺ​ការ​ផ្លាស់ប្ដូរ​ខ្លាំង​របស់​តួអង្គ Hulk។

ក្នុង​រឿង "Avengers: Infinity War” តួអង្គ Bruce Banner មិន​អាច​ហៅ​តួអង្គ Hulk ឲ្យ​ចេញ​ក្រៅ​បាន​ទេ ប៉ុន្តែ អ្វី​ៗ​ហាក់​មាន​ការ​ប្រែប្រួល​ខ្លាំង ក្រោយ​តួអង្គ Thanos បំផ្លាញ​ជីវិត​មនុស្ស​អស់​ពាក់​កណ្ដាល​រួច​មក។ បើ​តាម​រូបភាព​ថ្មី​ដែល​បាន​បង្ហាញ​នេះ កត់​សម្គាល់​ឃើញ​ថា តួអង្គ Hulk បាន​ត្រឡប់​មក​រូបរាង​កាយ​ដ៏​ធំ​ពណ៌​បៃតង​របស់​លោក​វិញ រួម​ជាមួយ​នឹង​ឯកសណ្ឋាន​ថ្មី​ផង​ដែរ។

ក្នុង​រូប​នោះ ក៏​សង្កេត​ឃើញ​វត្តមាន​តួអង្គ Captain Marvel, Captain America, Iron Man, Thor ជា​ដើម បាន​ត្រឡប់​មក​បម្រើ​ទស្សនិកជន​របស់​ពួកគេ​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​ក្រោយ​នេះ​ផង​ដែរ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ភាពយន្ត​រឿង "Avengers 4” គ្រោង​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា ឆ្នាំ ២០១៩ ក្នុង​ប្រទេស​អង់គ្លេស និង ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ ២០១៩ នៅ​សហរដ្ឋ​អាមេរិក៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ អន សុភក្ត្រា