Liverpool បន្តឈ្នះ៥ប្រកួតជាប់គ្នាតែរបូតតំណែងកំពូលតារាង
- 2018-09-16 01:12:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool បន្តឈ្នះ៥ប្រកួតជាប់គ្នាតែរបូតតំណែងកំពូលតារាង
ចន្លោះមិនឃើញ
Liverpool បានទៅផ្ដួល Tottenham Hotspur ក្នុងផ្ទះនៅកីឡដ្ឋាន Wembley ក្រោយយកឈ្នះក្នុងលទ្ធផលប្រផុតប្រផើយ ២ទល់នឹង១។
ការប្រកួតលីគកំពូលអង់គ្លេសសប្ដាហ៍ទី៥ ក្រុមរហស្សនាមថា ហង្សក្រហមមានទម្រង់លេងវាយសម្រុកយ៉ាងល្អនៅវគ្គទីមួយដោយស៊ុតចំគោលដៅជាច្រើនលើកហើយនៅនាទី៣៩ ខ្សែបម្រើ Georginio Wijnaldum បានតែតបញ្ចូលទីឲ្យ Liverpool នាំមុខ១-០។
ចូលដល់វគ្គទីពីរក្រុមភ្ញៀវមកពីតំបន់ Merseyside មួយនេះនៅតែបន្តគាបសង្កត់លើម្ចាស់ផ្ទះរហូតធ្វើបានសម្រេច១គ្រាប់ទៀតដោយ Roberto Firmino នៅនាទី៥៩។ មុនចប់ការប្រកួត Erik Lamela បានសងឲ្យ Spurs បាន១គ្រាប់វិញនៅនាទី៩០។
ឆ្លងកាត់ជ័យជម្នះនេះ Liverpool មាន១៥ពិន្ទុពេញពី៥ប្រកួតកន្លងមករបស់ខ្លួនប៉ុន្តែត្រូវរបូតតំណែងកំពូលតារាងដោយសារ Chelsea ដែលឈ្នះ៥ប្រកួតជាប់គ្នាដែរនោះមានគ្រាប់បាល់សំណល់លើស៕