អ្នកគាំទ្រ​កប់យោបល់ ពេល SM ចេញស្ទីលពន្យារការវិលមកវិញរបស់ EXO

  • 2018-09-17 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឃើញ​ផលិតកម្ម​ SM បង្ហាញ​តារាង​​កាល​វិភាគ​​ចេញ​អាល់ប៊ុម​របស់​តារា​របស់​ខ្លួន​ អ្នក​គាំទ្រ​របស់​ EXO ពិត​ជា​រំភើប​ណាស់​ ព្រោះ​មិន​​យូរ​មិន​ឆាប់​ ក្រុម​សំណព្វ​ពួកគេ​នឹង​បង្ហាញ​ខ្លួន​ ប៉ុន្តែ​គ្រប់​យ៉ាង​ពេល​នេះ​បន្សល់​តែ​ការ​ខក​ចិត្ត។

អ្នក​តំណាង​ផលិតកម្ម​ បាន​បង្ហាញ​តារាង​កាល​វិភាគ​ចេញ​អាល់ប៊ុម​របស់​តារាៗ​នៅ​ឆមាស​ទី​ ២​ឆ្នាំ ២០១៨។ ប្រសិន​បើ​អ្វីៗ​ដំណើរ​ការ​ទៅ​ ទៅតាម​តារាង​នោះ​ ដូចនេះ​ក្រុម​ EXO ទាំង​មូល​គួរតែ​ក្លាយ​ជា​អ្នក​បន្ទាប់​ដែល​ចេញ​បទ​ថ្មី​ ក្រោយ​ Girls' Generation។

តារាងកាលវិភាគ​មុន

ទោះ​ជាយ៉ាង​ណា​ នៅ​ថ្ងៃ​ទី​ ១៧ ខែកញ្ញា ផលិតកម្ម​ SM បាន​ប្រកាស​ថា​ ក្រុម​ Super Junior នឹង​ចេញ​អាល់ប៊ុម​តូច​ នៅ​ថ្ងៃ​ទី​ ០៨ ខែ​តុលា និង​ NCT 127 នឹង​ចេញ​អាល់ប៊ុម​ធំ​ ថ្ងៃ​ទី​ ១២ ខែតុលាខាង​មុខ​នេះ។

Poster Comeback របស់​ Super Junior

ប្រការ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ EXO ហាក់​មាន​ការ​ព្រួយបារម្ភ​ និង​ខក​ចិត្ត​ចំពោះ​ដំណឹង​នេះ​ណាស់ ស្រប​ពេល​ដឹង​ថា​គម្រោង​វិល​មក​វិញ​របស់​ក្រុម​នេះ​ត្រូវ​ពន្យារ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី