អាន ៦ ហេតុផលនេះសិន មុនដាក់ចិត្តជះលុយទាំងពាន់ទៅទិញ iPhone XS
- 2018-09-17 12:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាន ៦ ហេតុផលនេះសិន មុនដាក់ចិត្តជះលុយទាំងពាន់ទៅទិញ iPhone XS
ចន្លោះមិនឃើញ
របស់ថ្លៃមិនប្រាកដថាជារបស់ចាំបាច់ដែលអ្នករាល់គ្នាត្រូវតែចំណាយថវិកាទិញ ពោលមិនខុសពីស្មាតហ្វូនថ្លៃពាន់ដុល្លារ iPhone Xs របស់ Apple ក៏មានអ្នកជំនាញលើគេហទំព័រ iPhoneHacks ចេញទម្លាយនូវមូលហេតុសមស្រប ៦ ចំណុចដែលគួរជៀសវាងជះលុយកៅឆាយ iPhone ស៊េរីឆ្នាំ ២០១៨ មួយនេះ។
១.តម្លៃជ្រុលហួសប្រមាណ:
តម្លៃផ្លូវការលើទីផ្សារអាមេរិក Xs Max ទំហំ 512GB ថ្លៃដល់ ១ ៤៤៩ ដុល្លារ ខណៈ iPhone Xs ចាប់ផ្តើមពី ៩៩៩ ដុល្លារ និង 256GB ថ្លៃដល់ ១ ១៤៩ ដុល្លារ។ ថ្វីបើ CPU មានល្បឿនលឿនជាងមុន តែក៏មិនលឿនដល់ថ្នាក់អ្នកត្រូវជះលុយជាង ៥០០ ដុល្លារបន្ថែមលើ iPhone X សេរ៊ីចាស់របស់អ្នកទេ កុំថាឡើយការវិវត្តមុខងារកាមេរ៉ា ក៏មិនខ្ពស់ដល់ចំណុចត្រូវពិចារណានោះដែរ។
២.ទិញ iPhone X ប្រសើរជាង:
យុទ្ធសាស្រ្តទីផ្សាររបស់ Apple បានផ្អាកការលក់ iPhone X ប៉ុន្តែក៏អ្នកនៅមានផ្លូវទិញតាមគេហទំព័រ Online ឬបណ្តាហាងទូរសព្ទប្រចាំតំបន់ ដោយតាមដំណឹងលេចលឺ iPhone សេរ៊ីឆ្នាំ ២០១៧ មួយនោះ កំពុងធ្លាក់ថ្លៃមកខ្ទង់ជាង ៦០០ ដុល្លារសម្រាប់ទំនិញមួយទឹកឬអាចខ្ពស់ជាងនេះមួយសន្លឹកសម្រាប់ទំនិញថ្មី ណាមួយក៏អាចទទួលបានមុខងារ Face ID និងការប្រើប្រាស់ជាច្រើនទៀតសឹងដូចគ្នា ៩៩ ភាគរយ។
៣.គ្មានមុខងាររសើបលើ iPhone Xs:
iPhone 6s មាន 3D Touch, iPhone 7 Plus មានកាមេរ៉ាភ្លោះ, iPhone X មាន Face ID និង TrueDepth Sensor គួបផ្សំអេក្រង់ OLED ចុះ iPhone Xs មានអ្វីប្លែក? មុខងារ Smart HDR ការកែច្នៃកម្រិត Depth លើរូបភាព ការគាំទ្រស៊ីម ២ ដែលមិនធំទូលាយ សក្ដិសមនឹងតម្លៃខ្ពស់បែបនោះទេ?
៤.ល្បឿនក៏មិនខុសគ្នាច្រើន:
ការវាយតម្លៃល្បឿនក៏បង្ហោះចេញផ្សាយ ដោយ Xs Max ទទួលបាន ៤ ៨១៣ ពិន្ទុលើ Single-core និង ១០ ២៦៦ ពិន្ទុលើ Multi-core ទៅមើល iPhone X ទទួលបាន ៤ ០៦១ ពិន្ទុលើ Single-core និង ៩ ៩៥៩ ពិន្ទុលើ Mutli-core។ បើមិនយកម៉ាស៊ីន ២ មកតេស្តជាប់នឹងដៃ អ្នកនឹងមិនអាចរកឃើញចំណុចខុសគ្នានៃល្បឿននោះទេ ណាមួយការវិវត្តទៅកាន់ iOS 12 នាពេលខាងមុខនេះ ក៏កាន់តែជួយពង្រឹងល្បឿន iPhone សេរ៊ីចាស់បានមួយចំណែកទៀតផងដែរ។
៥.គួររង់ចាំដល់ iPhone 2019:
លុយទាំងពាន់មិនជាងាយរកទេ សម្រាប់អ្នកមានថវិកាល្មម ប៉ុន្តែក៏មិនជាបញ្ហាសម្រាប់អ្នកមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែការចំណាយលុយលើត្រកូល S មិនជាឆ្នាំនៃការ Upgrade ដ៏ធំមួយពី Apple ពោលគឺគ្មានការផ្លាស់ប្តូររូបរាង គ្មានការបញ្ចេញនូវមុខងារពិសេសថ្មី បែបនេះអាចថាត្រូវរង់ចាំដល់ iPhone 11 ឬ iPhone សេរ៊ីឆ្នាំ ២០១៩ រំពឹងមានកាមេរ៉ាថ្មី ស្នាមឆកតូចជាងមុន និងមុខងារជាច្រើនទៀត នោះទើបប្រសើរជាង។
៦.គ្មានដុំសាកថ្មរហ័ស គ្មានគ្រឿងបរិក្ខារពិសេស:
ទូរសព្ទតម្លៃពាន់ដុល្លារ ប៉ុន្តែនៅតែគ្មានបន្ថែមដុំសាកថ្មរហ័សមកពីនាយ ផ្ទុយទៅវិញបើអតិថិជនមិនចំណាយលុយទិញ នោះក៏មានន័យថាត្រូវប្រើដុំសាកធម្មតាអង្គុយសាកថ្ម iPhone Xs Max ច្រើនម៉ោងអ៊ីចឹងទៅ។ មួយទៀតសូម្បីតែខ្សែដោតកាស Lightning ពីមុនធ្លាប់មានក្នុងប្រអប់ iPhone X ក៏ក្រុមហ៊ុនយក្សអាមេរិកដកចោលដូចគ្នា ហើយរបស់ទាំងនោះបែរជាមានលក់លើគេហទំព័រ Apple។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
មកដឹងតម្លៃ ៣ សេរ៊ីបកកេស ២០១៩ ពី SsangYong ទាន់ក្រុមហ៊ុនប្រកាសបញ្ចុះតម្លៃច្រើន
អស់ស្ទះ តារា ៥ដួងឡើងច្រៀងហើយបានទូរសព្ទម៉ូដែលថ្មីម្នាក់១គ្រឿង