មួយក្បាច់របស់ Mane ស៊ីចង្កេះ Neymar ដាច់ផឹងយប់មិញ
- 2018-09-19 01:30:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយក្បាច់របស់ Mane ស៊ីចង្កេះ Neymar ដាច់ផឹងយប់មិញ
ចន្លោះមិនឃើញ
Sadio Mane បានដើរតួជាកម្លាំងដ៏សំខាន់នាំជើងឯករង Champions League រដូវកាលមុន Liverpool យកឈ្នះក្រុមអ្នកមានសំបូរកីឡាករថ្លៃ PSG ៣ទល់នឹង២យប់មិញ។
ត្បិតតែជាការឈ្នះដោយប្រផឹតប្រផើយ តែលោក Jurgen Klopp អ្នកចាត់ការរបស់ Liverpool ពេញចិត្តនឹងទម្រង់លេងរបស់កូនក្រុមខ្លួនយ៉ាងខ្លាំង។ ចប់ការប្រកួតបុរសសញ្ជាតិអាល្លឺម៉ង់បាននិយាយ ៖ “PSG មានការវិវត្តន៍ខ្លួនល្អ។ ហើយពេល Liverpool លេងទល់នឹង PSG គ្រប់គ្នាកុំគិតថា ពួកយើងគ្មានឱកាសនោះ។ ២ ៣ឆ្នាំមុនប្រហែលគ្រប់់គ្នាគិតថា UCL ជាភ្នំដែលខ្ពស់ ពួកយើងមិនអាចឡើងរួច។ ប៉ុន្តែពេលនេះគ្មានភ្នំខ្ពស់ណាដែលធ្វើឲ្យ Liverpool ឡើងមិនរួចនោះទេ"។
និយាយពាក់ព័ន្ធនឹង Mane យប់មិញល្អមែនទែន ជាពិសេសបានញាក់ជើងខ្លាំងសំបូរក្បាច់ Neymar ឲ្យដាច់ចង្កេះគ្មានសល់។ ក្នុងការប្រកួតកីឡាករសញ្ជាតិសេណេហ្គាល់បានទទួលបាននៅជ្រុងខាងស្ដាំ ដែលមាន Neymar តាមបិទ។ តែពេលនោះ Mane ប្រើបច្ចេកទេសខ្វែងជើង ធ្វើឲ្យ Neymar បាក់ចង្កេះតែម្ដង៕