ផ្ដាំគូស្នេហ៍ឲ្យថែសុខភាពផង! កម្ពុជានឹងភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃ ទូទាំងប្រទេស

  • 2018-09-19 07:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប​មួយ ដែល​អូស​កាត់​លើ​អាង​ទន្លេ​មេគង្គ។ តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក បាន​ឲ្យ​ដឹង​ថា​លក្ខណៈ​បែប​នេះ​បង្ក​ឲ្យ​កម្ពុជា មាន​អាកាស​ធាតុ​ប្រែប្រួល​ដូច​ខាង​ក្រោម​នេះ៖

  • ចាប់​ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅមធ្យម​ក្នុង​ក្រប​ខណ្ឌ​ស្ទើរ​ទូទាំង​ប្រទេស។

  • ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៦ ខែ​កញ្ញា អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ក្នុង​ក្រប​ខណ្ឌ​ស្ទើរ​ទូទាំង​ប្រទេស។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ទំនាប​កណ្ដាល តំបន់​ជួរ​ភ្នំ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​២៦ ខែ​កញ្ញា នឹង​អាច​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង៕

អត្ថបទ៖ វឌ្ឍនៈ