ហាង​មួយ​ ទម្លាយ​តម្លៃ​លក់ iPhone XS និង XS Max ពេល​មក​ដល់​ខ្មែរ

  • 2018-09-19 08:08:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ Apple ប្រកាស​បញ្ចេញ​រូបរាង​ជា​ផ្លូវការ​ iPhone ស៊េរី​ថ្មី​ដែលអ្នកគាំទ្រ​ទន្ទឹង​រង់ចាំនោះ ពេលនេះ​មាន​ព័ត៌មាន​ដោយ​ហាង​មួយ​ប្រកាស​ពី​តម្លៃ​លក់ រួមទាំង​ពេល​វេលា​មក​ដល់ទីផ្សារ​ប្រទេស​កម្ពុជា។

តាម​ប្រភព​ពី​ហាង 3Plus បាន​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ iPhone Xs និង Xs Max ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ ២១ នេះ​មាន​តម្លៃ៖

តម្លៃ iPhone Xs

  • iPhone Xs ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ៣៧០ ដុល្លារ
  • iPhone Xs ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ៥៣០ ដុល្លារ
  • iPhone Xs ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៧៥០ ដុល្លារ

តម្លៃ iPhone Xs Max

  • iPhone Xs Maxទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ៥១០ ដុល្លារ
  • iPhone Xs Maxទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ៦៧០ ដុល្លារ
  • iPhone Xs Maxទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៩២០ ដុល្លារ

តាមប្រភព​ហាង​ដែលហ៊ាន​បញ្ចេញ​តម្លៃ​លក់​នេះ​ប្រាប់​ថា តម្លៃ​មិន​មាន​ការ​ធានា​ពី​ក្រុម​ហ៊ុន និង​មក​ដល់​ទី​ផ្សា​ចន្លោះ​ថ្ងៃ​ទី ២១, ២២ និង ២៣ កញ្ញា​។

iPhone ​ត្រូវ​បាន​ហាង​ជា​ច្រើនអះអាង​ថា​ មានប្រភព​នាំ​ចូល​មក​ពី​សហរដ្ឋអាមេរិក ហុងកុង និង សិង្ហបុរី។

គួរ​បញ្ជាក់ដែរ​ថា Apple បានសម្ពោធ​ iPhone ស៊េរី​ឆ្នាំ ២០១៨ បី​ម៉ូឌែល​រួម​មាន iPhone XR, iPhone XS/XS Max ហើយ​នឹង​​បើក​លក់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី ២១ សីហា​ក្នុង​ទឹក​ដី​សហរដ្ឋអាមេរិក៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម