រឿង​លក់​អាច​ថា​ Apple ចាញ់​គេ តែ​បើ​លុយ​ចំណេញ​វិញ​​ស៊ីដាច់​ក្រុមហ៊ុន​ណា​ៗទាំង​អស់

  • 2018-09-20 02:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ​ Huawei បាន​ផ្ដួល​ Apple ឡើង​ឈរ​តំណែង​លេខ​ពីរ​ ជា​ក្រុមហ៊ុន​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ​ប្រចាំ​ត្រីមាស​ទី​ ២ ឆ្នាំ ២០១៨ ខណៈ​ដែល​ Samsung ឈរ​នៅ​តំណែង​លេខ​មួយ។

ត្បិត​ថា​ Apple លក់​ស្មាតហ្វូន​បាន​តិច​ជាង​ Samsung និង Huawei ប៉ុន្តែ​បើ​មើល​លើ​ប្រាក់​ចំណេញ​វិញ​ ក្រុមហ៊ុន​ផលិត iPhone នេះ​ស៊ី​ដាច់​ក្រុមហ៊ុន​ជា​គូ​ប្រជែង​ដទៃ​ទៀត​តែ​ម្ដង។ តាម​រយៈ​របាយការណ៍​របស់​ Counterpoint Research បាន​បង្ហាញ​ថា​ Apple ​ក្ដោប​ក្ដាប់​​ប្រាក់​ចំណេញ​ពី​ទីផ្សារ​ស្មាតហ្វូន​បាន​សរុប​ ៦២% ក្នុង​ត្រីមាស​ទី ២ ឆ្នាំ ២០១៨។

​ក្នុង​ត្រីមាស​ដដែល​នេះ Samsung ក្ដោប​ក្ដាប់​ផល​ចំណេញ​បាន​ពី​ការ​លក់​ស្មាតហ្វូន​ត្រឹម​ ១៧% ប៉ុណ្ណោះ ខណៈ​ឯ​ Huawei ក្ដោប​ក្ដាប់​បាន​ ៨% និង​តាម​ពី​ក្រោយ​ដោយ​ក្រុមហ៊ុន​ចិន​បី​ទៀត​រួម​មាន Oppo (៥%), Vivo (៤%) និង Xiaomi (៣%)។

របាយការណ៍​របស់​ Counterpoint Research ​បាន​បង្ហាញ​ដែរ​ថា​ Apple ក្ដោប​ក្ដាប់​ប្រាក់​ចំណេញ​បាន​ ៨៨% ពី​​ទីផ្សារ​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ចាប់​ពី ៨០០ ដុល្លារ​ឡើង។ ចំណែក​ទីផ្សារ​ស្មាតហ្វូន​តម្លៃ ៦០០ – ៨០០ ដុល្លារ កាន់​កាប់​ដោយ​​ Apple ៤៤% រួម​ជា​មួយ Samsung កាន់​កាប់​ ៤១%។

ចំពោះ​ទីផ្សារ​​ស្មាតហ្វូន​តម្លៃ ៤០០ – ៦០០ ដុល្លារ​វិញ នាំ​មុខ​ដោយ​ Oppo និង Apple ដែល​កាន់​កាប់​ចំណែក ២២% ដូច​គ្នា​។ Samsung កាន់​កាប់​ ១៦%, Huawei កាន់​កាប់​ ១៤%, Xiaomi ៦% និង OnePlus ៥%៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី