កប់! ឥលូវនាំកូនទៅលេងឃីដផាកទិញសំបុត្រ ១ ថែម ១ ម៉ង និងបញ្ចុះតម្លៃច្រើនសន្ធឹកទៀត

  • 2018-09-20 05:04:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ពេល​ទិញ​សំបុត្រ​សម្រាប់​កូន​ៗ​ចូល​លេង​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កុមារ​ Kids Park ១​សន្លឹក លោក​អ្នក​នឹង​ទទួល​បាន​សំបុត្រ ១​សន្លឹក​ទៀត​ភ្លាម​ៗ ដោយ​ឥត​គិត​ថ្លៃ នៅ​រៀង​រាល់​ថ្ងៃ​សៅរ៍​-អាទិត្យ ព្រម​ទាំង​ការ​បញ្ចុះ​តម្លៃ ២០% សម្រាប់​ថ្ងៃ​ច័ន្ទ-សុក្រ ដល់​អតិថិជន​ដែល​ទូទាត់​វិក្កយបត្រ​តាម​រយៈ AEON កាត។

ប្រូម៉ូសិន ១ថែម១ គឺ ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​បំណាច់​ឆ្នាំ​តែ​ម្ដង ពោល​គឺ​ថ្ងៃ​ទី​ ៣០ ធ្នូ ២០១៨ ​សុពលភាព​សម្រាប់​ Kids Park ទាំង ២ទីតាំង ដែល​ទី១ ស្ថិត​នៅ​ជាន់​ទី១ ក្នុង ​AEON ភ្នំពេញ និង​ទីតាំង ទី២ ស្ថិត​នៅ​ជាន់​ទី៣ ក្នុង AEON Mall ក្រុង​សែនសុខ។

Kids Park គឺ​ជា​មជ្ឈមណ្ឌល​កម្សាន្ត​សម្រាប់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ ឧបករណ៍​កម្សាន្ត​ដ៏​ទំនើប និង​ឧបករណ៍​កម្សាន្ត​ទើប​តែ​នាំ​ចូល​មក​ថ្មី​ៗ​បន្ថែម​ជាច្រើន​ប្រភេទ​សម្រាប់​ឲ្យ​កុមារ​លេង​បាន​យ៉ាង​សប្បាយ​រីករាយ​ពេញ​មួយ​ថ្ងៃ​ជាមួយ​ទី​កន្លែង​ធំ​ទូលាយ កម្រិត​ស្តង់ដារ និង​សុវត្ថិភាព។

តម្លៃ​សំបុត្រ ថ្ងៃ​ច័ន្ទ-សុក្រ ៦ដុល្លារ និង ថ្ងៃ​សៅរ៍-អាទិត្យ និង​បុណ្យ​ផ្សេង​ៗ ៨ដុល្លារ។ ព័ត៌មាន​លម្អិត សូម​ទាក់​ទង​៖

  • ទីតាំង​ទី១ ៖ ជាន់​ទី១ AEON MALL ភ្នំពេញ 023 901 362

  • ទីតាំង​ទី២ ៖ ជាន់​ទី៣ AEON MALL សែនសុខ 023 900 196

ដោយ៖ ដេត លីដា

អត្ថបទថ្មី