សិស្សសាលាចិនម្នាក់ បាត់បង់ជីវិតក្រោយគ្រូពិន័យឲ្យលោតដូចកង្កែប

  • 2018-09-20 08:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​នៅ​ភាគ​កណ្ដាល​ប្រទេស​ចិន បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ជុំវិញ​ការ​ស្លាប់​របស់​សិស្យ​សាលា​អាយុ ១៦​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​គ្រូ​ដាក់​ពិន័យ​ឲ្យ​លោត​ដូច​កង្កែប​កាល​ពី​ថ្ងៃ​អាទិត្យ។

យោងតាម​សារព័ត៌មាន​ Thepaper.cn ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ Zhang នៅ​សាលា Xinhshao No 2 ត្រូវ​បាន​គ្រូ​ពិន័យ​ឲ្យ​លោត​កន្លែង​ឡើង​ទួល​ជាង ២០​ម៉ែត្រ​ដោយ​សារ​មាត់​ឡូឡា។ លើស​ពី​នេះ មិត្តភ័ក្ដិ​របស់​គេ​ម្នាក់​ទៀត​ក៏​ត្រូវ​បាន​គ្រូ​ឈ្មោះ Xie ដាក់​ពិន័យ​ដូច​គ្នា ប៉ុន្តែ​ក្រោយ​ពេល​លោត​ជិត​ដល់​កំពូល​ទៅ​ហើយ ក្មេង​ប្រុស Zhang ស្រាប់​តែ​ដួល​សន្លប់ និង​មាន​ឈាម​ហូរ​តាម​មាត់ ត្រចៀក និង​ច្រមុះ​ទៀត​ផង។ ក្រោយ​ពេល​កើត​ហេតុ រូប​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត Hunan ប៉ុន្តែ​ក្រោយ​មក​ត្រូវ​គ្រូ​ពេទ្យ​អះ​អាង​ថា​ជន​រង​គ្រោះ បាន​ស្លាប់​បាត់​ទៅ​ហើយ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ប៉ូលិស​កំពុង​បើក​ការ​ស៊ើប​អង្កេត​មួយ​ពាក់ព័ន្ធ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង ហើយ​អ្នកគ្រូ Xie រួម​ជាមួយ​នាយក​សាលា និង​នាយករង ត្រូវ​បាន​កោះ​ហៅ​ដើម្បី​សាក​សួរ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Scmp   ប្រែសម្រួល ៖ រ័ត្ន