ប្លែកមែន! ១គូនេះរៀបការ ដើម្បីអបអរការព្រាត់ប្រាសគ្នា
- 2014-11-15 17:15:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកមែន! ១គូនេះរៀបការ ដើម្បីអបអរការព្រាត់ប្រាសគ្នា
ចន្លោះមិនឃើញ
ពេលបែកគ្នា ស្ត្រីភាគច្រើនតែងយំសោក ប៉ុន្តែនារីខាងក្រោមនេះ មិនបានយំសោកបោកខ្លួននោះទេ តែនាងបានជ្រើសរើសយកពិធីមង្គលការជាមួយបុរសដែលបោះបង់នាងចោល ដើម្បីអបអរសាទរទៅវិញ។
ស្ត្រីដែលមានឈ្មោះ Doudou នេះ ជានិស្សិតនៅទីក្រុង Wenzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ Doudou ថ្លែងទៅកាន់អ្នកសារព័ត៌មានថា នាងបានស្រលាញ់បុរសអ្នកជំនួញម្នាក់ ដែលនាងជួបក្នុងភោជនីយដ្ឋានមួយ។
“ខ្ញុំឃើញគាត់មានមន្តស្នេហ៍ រ៉ូមែនទិក ហើយខ្ញុំគិតថា ខ្ញុំបានជួបបុរសក្នុងសុបិន ដែលយើងអាចចំណាយពេលរួមរស់ជាមួយគ្នាបាន"។
ជាអកុសលសុបិនរបស់ Doudou បានរលាយខ្សុលពេលដឹងថា វីរបុរសជិះសេះសរបស់នាងនោះ មានប្រពន្ធរួចហើយ។ ចម្លើយនេះធ្វើឱ្យនាងខឹងឆេះដុំយ៉ាងខ្លាំង តែទោះជាយ៉ាងណា នាងបានលង់ស្នេហ៍បុរសនេះ មិនអាចដកចិត្តរួច។
ស្ត្រីវ័យក្មេងរូបនេះបញ្ជាក់៖" ខ្ញុំលង់កាន់តែជ្រៅ ហើយខ្ញុំមិនដឹងថា ត្រូវធ្វើយ៉ាងម៉េចទេ"។
អ្នកទាំងពីរបានរស់នៅជាមួយគ្នាមួយរយៈ រហូតប្រពន្ធរបស់បុរសនោះសង្ស័យ។ ដោយខ្លាចជួបរឿងអាក្រក់ ប្រុសស្នេហ៍បានប្រាប់ Doudou ថា លោកនឹងចាកចេញពីនាង។ ឮយ៉ាងដូច្នេះ Doudou ធ្លាក់ថ្លើមក្ដុក ល្ហិតល្ហៃដៃជើង តែបន្ទាប់មក នាងក៏រើសយកផ្លូវមួយ គឺរៀបការបែកគ្នា។
“ខ្ញុំព្រមទទួលយកអ្វីថា ខ្ញុំនឹងបាត់បង់គាត់ ប៉ុន្តែខ្ញុំមិនចង់ដើរចេញពីជីវិតគាត់ ហើយមិនបានឃើញគាត់ម្ដងទៀតទេ។ ខ្ញុំចង់មានព្រឹត្តិការណ៍ ជាចំណុចរបត់មួយ និងជាព្រឹត្តិការណ៍ ដែលយើងបានធ្វើជាមួយគ្នា"។ ក្នុងពិធីផ្ដាច់អាពាហ៍ពិពាហ៍មិនធំដុំនេះ អ្នកទាំងពីរបានស្លៀកពាក់ឈុត កូនកំលោះកូនក្រមុំ រួចសារភាពស្នេហ៍ ប៉ុន្តែពួកគេនិយាយថា នេះជាពិធីព្រាត់ប្រាសគ្នា បន្ទាប់មកទើបពួកគេប្ដូរចិញ្ចៀនគ្នាទៅវិញទៅមក។
គូស្នេហ៍ខាងលើប្រាប់អ្នកយកព័ត៌មាន ឱ្យថតរូបរបស់ពិធី និងសរសេរចុះផ្សាយ តែទោះបីជាយ៉ាងណា មុខមាត់ និងឈ្មោះពិតរបស់ពួកគេ មិនត្រូវគេបញ្ចេញឱ្យដឹងឡើយ។ ក្រោយបញ្ចប់កម្មវិធី ពួកគេបានដើរចែកគ្នា ទៅកាន់ផ្ទះរៀងខ្លួនដោយក្ដីគោរព៕
បុរសមហាកម្ពស់ ជួបជាមួយមនុស្សទាបជាងគេលើលោក (វីដេអូ)
ព្រលានយន្តហោះទាំង៧ គ្រោះថ្នាក់បំផុតនៅអាស៊ី
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Odditycentral