Wow! មើល​សិល្បៈ​បុរាណ​ខ្មែរ មិន​បាច់​អស់​លុយ រៀងរាល់​ខែ​នៅ​ទីនេះ

  • 2018-09-21 10:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ចូលរួម​លើកស្ទួយ ថែរក្សា​វប្បធម៌​ខ្មែរ ផ្សារ​ទំនើប Sorya Center Pointបាន​នាំមក​​ជូន​ទស្សនីយភាព​ការ​សម្ដែង​សិល្បៈ​បុរាណ​ខ្មែរ ឲ្យ​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ដោយ​សេរី​ជា​រៀងរាល់​ខែ​រហូត​ដល់​ដាច់​ឆ្នាំ​ ២០១៨ នេះ។

ការ​សម្ដែង​ទាំង​នោះ​មាន​ដូច​ជា៖ ​- ថ្ងៃទី​១៥ ​តុលា ​២០១៨ នឹង​សម្ដែង​ ល្ខោនខោល ​- នៅ​ថ្ងៃទី​ ២៧ ​តុលា ​២០១៨ នឹង​សម្ដែង ល្ខោន​ស្បែក​តូច​ ​- ​នៅ​ថ្ងៃទី​២៤ ​វិច្ឆិកា ​២០១៨ នឹង​សម្ដែង​ ចម្រៀង​មហោរី​ ​- ​នៅ​ថ្ងៃទី​២៩ ​​ធ្នូ ​២០១៨ នឹង​សម្ដែង ចាប៉ី​ដង​វែង

ការ​សម្ដែង​នឹង​​ធ្វើ​ឡើង​ចាប់​​​​ពី​ម៉ោង ៥:៣០ ល្ងាច ដល់ ៧:០០ ល្ងាច នៅ​ផ្សារ​ទេសចរណ៍ ជាន់​ទី​៤ នៃ​ផ្សារ​ទំនើប​ Sorya Center Point។

ក្រៅពី​នេះ​ទៅទៀត សម្រាប់​អ្នក​ដែល​មាន​បំណង​​​ចង់​​រៀន​​ថ្នាក់​ចាប៉ី អាច​មក​រៀន​បាន​ដោយ​ឥតគិតថ្លៃ នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចាប់ពី​ខែ​តុលា រហូតដល់​ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីតាំង​ដូច​គ្នា។ ព័ត៌មាន​បន្ថែម ០៧០ ៨៨៨ ០៧៩៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី