ក្រោយរងរឿង​អាស្រូវស្នេហាជាច្រើន ពេលនេះនាយផា សម្រេច​ចិត្ត​រៀបការ និង​ត្រៀមខ្លួនក្លាយជាឪពុកគេ

  • 2018-09-22 05:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បែក​បាក់​ស្នេហា​ជាមួយ​អ្នក​មេម៉ាយ​កូន​ ១ Nicole Theriault មក​ តារា​សម្ដែង​ជើង​ចាស់​ Noom Sornram ឬនាយផា ក៏​ត្រូវ​មជ្ឈដ្ឋាន​ជា​ច្រើន​សង្ស័យ​ពី​ទំនាក់​ទំនង​ជាមួយ​នារីម្នាក់ ព្រម​ទាំង​លេចឮ​ថា​មាន​កូន​ជាមួយ​គ្នា​ទៀត។

ពេល​នេះ​ អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ថែម​មួយ​កម្រិត​ទៀត​នោះ​គឺ​ គូស្នេហ៍​ទាំង​ ២​បាន​សម្រេច​រៀបការ​នឹង​គ្នា​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី​ ២១ ខែកញ្ញា។ ​ពិធី​មង្គល​របស់​ពួកគេ​មិន​បាន​រៀបចំ​ធំដុំ​នោះ​ទេ​ ពោល​ត្រឹម​តែ​ជាពិធី​ធម្មតា​ ដោយ​មាន​ការ​ចូលរួម​ពី​មេបា​សង្ខាង​ និង​សាច់ញាតិ​ចាស់ទុំ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ​ នៅ​ថ្ងៃ​ដដែល​ Noom និង​ ភរិយា​ Tik Bigbrotherក៏​បាន​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នឹង​គ្នា ដោយ​មិន​ចាំ​យូរ​ឡើយ។

អ្នក​គាំទ្រ​បាន​នាំ​គ្នា​សាទរ​គ្រប់ៗ​គ្នា​ចំពោះ​​ពេលវេលា​ដ៏​មានន័យ​របស់​ប្ដី​ប្រពន្ធ​ថ្មីថ្មោង​នេះ​ ហើយ​មិន​យូរ​ប៉ុន្មាន​កូន​នៅ​ក្នុង​ពោះ​ ភរិយា​ Noom នឹង​បាន​ស្វាគមន៍​ពិភពលោក​នេះ ហើយ​គ្រួសារ​នេះ​នឹង​កាន់​តែ​អ៊ូអរ​ថែម​មួយ​កម្រិត៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី