សំឡេងយ៉ាងក្រអួនរបស់ តារាចម្រៀង មាស សុខសោភា មានបញ្ចូលក្នុងភាពយន្តខ្នាតធំខ្មែរមួយរឿង
- 2018-09-22 06:07:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំឡេងយ៉ាងក្រអួនរបស់ តារាចម្រៀង មាស សុខសោភា មានបញ្ចូលក្នុងភាពយន្តខ្នាតធំខ្មែរមួយរឿង
ចន្លោះមិនឃើញ
បទចម្រៀង «ឱ្យអូនឣស់ចិត្ត» ជាចម្រៀងភាពយន្តខ្មែរតាំងពីឆ្នាំ ១៩៧០ ដោយអ្នកស្រី ម៉ោ សារ៉េត កំពូលតារាចម្រៀងខ្មែរដ៏មានប្រជាប្រិយភាពតំណាលគ្នានឹង លោក ស៊ីន ស៊ីសាមុត។ សំឡេងចម្រៀងរបស់ អ្នកស្រី ម៉ោ សារ៉េត គឺជានិមិត្តរូបរបស់អ្នកស្រី រស់ សេរិសុទ្ធា នេះយោងតាមឯកសារខ្លះបានរៀបរាប់ក្នុង WIkipedia។
បច្ចុប្បន្នបទនេះ ត្រូវបានផលិតករភាពយន្តជនជាតិឥណ្ឌា លោក Amit Dubby យកមកផលិតឡើងវិញច្រៀងឡើងវិញដោយ តារាចម្រៀងល្បី មាស សុខសោភា ដើម្បីដាក់ចូលក្នុងរឿង «ចងពៀរ» ដែលនឹងត្រៀមចាក់ផ្សាយក្នុងរោងភាពយន្តក្នុងខែ តុលា ឆ្នាំ ២០១៨នេះ។
សំឡេងក្រលួចនេះ ឆ្លុះបញ្ជាំងពី ចិត្តស្នេហារបស់នារីម្នាក់ ដែលដិតដាមជាមួយអនុស្សាវរិយ៍ ជាច្រើនដែលធ្វើឱ្យរូបនាងពិតពិបាកនឹងអាចបំភ្លេចបាន រឿងរ៉ាវនៃសេចក្ដីស្នេហារបស់នាងពិតជាជារឿងហួសចិត្ត ធ្វើឱ្យរូបនាងមិនអស់ចិត្តឡើយ។
ចង់ដឹងថាបទនេះមានអត្ថន័យ និងពិរោះរណ្ដំយ៉ាងណាប្រិយមិត្តអាចទស្សនាបទនេះខាងក្រោម៖
កុំភ្លេចទស្សនា វីដេអូ ភាពយន្ត ចងពៀរ ដោយមានសំឡេងចម្រៀងបទ «ឱ្យអូនឣស់ចិត្ត» ច្រៀងដោយអ្នកនាង មាស សុខ សោភា ៖