ហេតុផលសុវត្ថិភាព ៥ ចំណុចរបស់ iOS 12 ដែលអ្នកគួរតែ Update វាឥឡូវនេះ
- 2018-09-23 02:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលសុវត្ថិភាព ៥ ចំណុចរបស់ iOS 12 ដែលអ្នកគួរតែ Update វាឥឡូវនេះ
ចន្លោះមិនឃើញ
ប្រព័ន្ធប្រតិបត្តិការ iOS 12 ត្រូវបានដាក់ឱ្យ Update ជាផ្លូវការលើ iPhone និង iPad ហើយកាលពីពេលថ្មីៗ ចំណែកក្រោមនេះ ជាហេតុផលសុវត្ថិភាព ៥ ចំណុចដែលអ្នកគួរតែដំឡើងវា លើទូរសព្ទរបស់អ្នក។
១. បើក USB Restricted Mode ដើម្បីធ្វើឱ្យ Hacker ពិបាក Hack
នេះអាចនិយាយបានថា ពិបាករក Feature ថ្មី ដែលការពារ Accessory ណាមួយពីការភ្ជាប់ជាមួយ Device របស់អ្នកដូចជា USB និងកាសជាដើម។ ពេល iPhone ឬ iPad របស់អ្នក បិទច្រើនជាង១ម៉ោង ក្រុម Hacker អាចនឹងរកឃើញលេខកូដ (Passcode) រួចលួចទិន្នន័យរបស់អ្នក។
ដើម្បីការពារពីការ Hack សូមចូលទៅកាន់ Settings > Touch ID & Passcode រួចវាយបញ្ចូលលេខកូដរបស់អ្នក។ បន្ទាប់មក Scroll ចុះក្រោម ហើយត្រូវច្បាស់ថា USB Accessories មិនត្រូវបានអនុញ្ញាត លើ lock screen ឡើយ។
២. ត្រូវច្បាស់ថា automatic iOS updates បើក (On) ជាប្រចាំ
ពេលអ្នកធ្វើការ Update នោះ Device របស់អ្នក នឹងមានកញ្ចប់សុវត្ថិភាពថ្មី ការពារពីការគាំង ឬការលួចទិន្នន័យ។ ដើម្បីចុចឱ្យមានសុវត្ថិភាព សូមចូលទៅកាន់ Settings > General > Software Update និងចុច turn on automatic updates។
៣. បង្កើត Passcode ដ៏ខ្លាំងក្លា
IOS បានធ្វើកំណែទម្រង់ល្អប្រសើរជាច្រើនឆ្នាំមកហើយ ជាមួយនឹងលេខសម្ងាត់ ៤ ខ្ទង់ ខណៈបច្ចុប្បន្ន ៦ ខ្ទង់។ អ្នកអាចបង្កើត Passcode លាយគ្នា មានអក្សរ លេខ ឬនិមិត្តសញ្ញាផ្សេងៗ ដើម្បីឱ្យវាកាន់តែខ្លាំង។ ចូលទៅកាន់ Settings > Touch ID & Passcode និងបញ្ចូល passcode របស់អ្នក។ បន្ទាប់មក ចូរទៅ Change password ហើយកំណត់ Custom Numeric Code។
៤. ចុចបើក Two-factor authentication
Two-factor ជាមធ្យោបាយល្អបំផុតមួយ ដើម្បីធ្វើឱ្យ Accountរបស់អ្នកមានសុវត្ថិភាព។ បើនរណាម្នាក់លួចលេខសម្ងាត់ ពួកគេចាំបាច់ត្រូវការទូរសព្ទរបស់អ្នក ចូលក្នុង Account របស់អ្នក។ ចូលទៅកាន់ Settings ហើយវាយឈ្មោះរបស់អ្នក។ បន្ទាប់មក ចូលទៅ Password & Security។ រួចចុច Turn on Two-Factor Authentication ហើយធ្វើតាមការណែនាំ។
៥.ប្ដូរលេខសម្ងាត់ចាស់ចេញ
Password manager របស់ iOS 12 មានចំណុចពិសេសថ្មី គឺ password auditing។ បើអ្នកប្រើ Password ដូចគ្នាទៅហ្នឹង Website ឬ Accont ច្រើន វានឹងព្រមានអ្នក ហើយឱ្យអ្នកផ្លាស់ប្ដូរ Password ថ្មី។ វាការពារពី Credential stuffing ដែល Hhacker ប្រើដើម្បីចូលទៅ Accont របស់អ្នក។ សូមចូលទៅកាន់ Settings > Passwords & Accounts > Website & App Passwords ហើយចុចបញ្ចូលលេខកូដសមង្ងាត់របស់អ្នក។ អ្នកនឹងឃើញសញ្ញាព្រមានតូចមួយ នៅជិត Account ដែលប្រើលេខកូដសម្ងាត់ដូចគ្នា។ ចុចពាក្យ Change Password ជាការស្រេច៕