ប៉ែន ចំរ៉ុង ញញឹមបិទមាត់មិនជិត ក្រោយឃើញប្រពន្ធថ្មីបណ្ដើរប្អូនស្រីជូនដំណើរខ្លួនឡើងយន្តហោះ

  • 2018-09-23 05:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ទំនាក់​ទំនង​ ប៉ែន ចំរ៉ុង ជាមួយ​នារី​ម្នាក់​​​​ហៅ​លោក​ថា "ប្ដី" ពេញ​ៗ​មាត់​កាល​ពី​ថ្ងៃ​ខួប​កំណើត​កន្លង​ទៅ​ កាន់​កាន់​តែ​បើក​ជំហរ​ឡើង។ ដោយ​គ្មាន​ខ្វល់​ចំពោះ​ការ​រិះគន់​ពី​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​នោះ​​ទេ។

ជាក់​ស្ដែង​​​កាល​ពី​យប់​មិញ​នេះ​ភរិយា​ថ្មី​ ប៉ែន ចំរ៉ុង និង ប្អូន​ស្រី​បាន​បណ្ដើរ​គ្នា​មក​ជូន​ដំណើរ​លោក ទៅ​សម្ដែង​ខន​សឺត​នៅ​ប្រទេស​កូរ៉េ​​រយៈ​ពេល​៤ថ្ងៃ​ វត្តមានអ្នកទាំងពីរធ្វើឲ្យតួឯប្រុសក្នុងរឿង"វិញ្ញាណជ្រែកបេះដូង" ញញឹមបិតមាត់មិនជិតនោះទេ។

ការ​បើក​ចំហ​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​ស្រស់​សោភា មក​ពី​ខេត្ត​បាត់​ដំបង​​ដូច​គ្នា​នេះ​ដែរ ប៉ែន ចំរ៉ុង មិន​បាន​កំណត់​ថ្ងៃ​ចូល​រោង​ការ​​ពេល​ណា​នៅ​ឡើយ​ទេ។ ដោយ​លោក​ គ្រាន់​តែ​និយាយ​យ៉ាង​ខ្លី​ថា៖" អំឡុង​ពេល​នេះ​ខ្ញុំ​សុំ​មិន​បក​ស្រាយ ជុំវិញ​រឿង​ស្នេហ៍​ថ្មី​នេះ​ទេ ឲ្យ​ខ្ញុំ​សុំ​ទោស​​ផង​បាទ"។ ឯ​ប្រពន្ធ​ថ្មី​លោក វិញក៏​សុំ​មិន​បក​ស្រាយ​​​ដែរ​ជុំវិញ​រឿង​ចូល​រោង​ការ​នៅ​ថ្ងៃ​ណា​នោះ​នាង ថា​គ្រប់​យ៉ាង​​ទុក​ឲ្យ​​ពេល​វេលា​ជា​អ្នក​បង្ហាញ៕

ប៉ែន ចំរ៉ុង ជាមួយប្រពន្ធថ្មី និងបងប្អូន

អត្ថបទ៖ ឆុង ស៊ីណាន