កំណត់ត្រាឈ្នះ១០០%របស់ Chelsea ត្រូវចប់ក្រោយធ្វើអ្វី West Ham មិនបាន

  • 2018-09-23 20:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea ដែលចាប់ផ្ដើមរដូវកាលនៅ Premier League ឈ្នះ៥ប្រកួតជាប់គ្នានោះ មិនអាចធ្វើអ្វី West Ham បានទេ ក្រោយ កូនសោរសំខាន់ Eden Hazard ត្រូវបិទជាប់ឲ្យគ្មានបាល់លេង។ នេះបើតាមសម្ដីរបស់លោក Manuel Pellegrini គ្រូបង្វឹក West Ham។

ក្រុមរហស្សនាមថា តោខៀវបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០ទល់នឹង០ ជាមួយម្ចាស់ផ្ទះធ្វើឲ្យបាត់បង់តំណែងកំពូលតារាងទៅលើដៃ Liverpool ដែលបន្តកំណត់ត្រាឈ្នះ៦ប្រកួតជាប់គ្នាបន្ទាប់ពីបំបាក់ Southampton ដោយលទ្ធផល ៣ទល់នឹង០។

ក្រោយលទ្ធផលយប់មិញ Chelsea បានធ្លាក់ទៅលេខ៣ ស្របពេលលេខ២បានទៅលើ Manchester City ដែលមានពិន្ទុ១៦ស្មើគ្នាតែមានគ្រាប់សំណល់លើសរហូត៦គ្រាប់។ លេខ១គឺ Liverpool មាន១៨ពិន្ទុពេញ៕

អត្ថបទ៖ វីរ័ត្ន