ពលរដ្ឋ​អាមេរិក​ធ្វើ​ការ​តែ ៨ ថ្ងៃ​អាច​ទិញ iPhone XS តម្លៃ ១ ពាន់​ដុល្លារ​បានផុយ

  • 2018-09-24 01:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លទ្ធផល​បាន​ពី​ការ​សិក្សា​ថ្មីៗ​នេះ​របស់​វិបសាយ​ Picodi.com បាន​បង្ហាញ​ពី​រយៈពេល​ធ្វើ​ការ​ជា​មធ្យម​របស់​បុគ្គលិក​ក្នុង​ប្រទេស​​មួយ​ចំនួន ដើម្បី​អាច​បាន​លុយ​គ្រប់​ទិញ​ iPhone XS ទំហំ​ ៦៤ GB បាន​មួយ​គ្រឿង។

​ប្រទេស​ដែល​ត្រូវ​ចំណាយ​ពេល​ធ្វើ​ការ​យូរ​ជាង​គេ​បំផុត​គឺ​ប្រទេស​ហ្វីលីពីន​​ ដោយ​ត្រូវ​ចំណាយ​ពេល​ ១៥៦,៦ ​ថ្ងៃ​ទើប​អាច​រក​លុយ​គ្រប់​ទិញ iPhone XS ទំហំ​ ៦៤ GB បាន​មួយ​គ្រឿង។ ប្រទេស​ប៉ាគីស្ថាន​ចំណាយ​ពេល​ ៨៨,៦ ថ្ងៃ ឥណ្ឌា​ប្រើ​ពេល​ ៥៩,៩ ថ្ងៃ ប្រទេស​ចិន​ប្រើ​ពេល​ ៥០,៤ ថ្ងៃ និង​ប្រទេស​រុស្សី​ប្រើ​ពេល​ ៤៨,២ ថ្ងៃ។

ក្នុង​តំបន់​​អភិវឌ្ឍន៍​មួយ​ចំនួន​​ពលរដ្ឋ​ប្រើ​ប្រាស់​ពេល​តិច​បំផុត​ដើម្បី​មាន​លុយ​គ្រប់​ទិញ​ iPhone XS។ តួ​យ៉ាង​ដូច​ជា​ហុងកុង​ចំណាយ​ពេល​តែ ១១,៥ ថ្ងៃ នៅ​សិង្ហបុរី​ប្រើ​ពេល​ ១០,៤ ថ្ងៃ​ ប្រទេស​ជប៉ុន​ ៨,៨ ថ្ងៃ សហរដ្ឋអាមេរិក​ ៨,៤ ថ្ងៃ និង​តិច​ជាង​គេ​បំផុត​គឺ​ប្រទេស​​ស្វីស​​ប្រើ​ពេល​តែ ៥,១ ថ្ងៃ​ប៉ុណ្ណោះ។

iPhone XS/XS Max បាន​ចេញ​លក់​លើ​ទីផ្សារ​ចំនួន​ជាង​ ៣០ កាល​ពី​ថ្ងៃ​ទី ២១ ខែ​កញ្ញា​​កន្លង​ទៅ។ នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​​មាន​លក់​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ និង ១ ០៩៩ ដុល្លារ។

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​​ក៏​មាន​ហាង​លក់​មួយ​ចំនួន​បាន​នាំ​ចូល​ iPhone ទាំង​ពីរ​មក​លក់​លើ​ទីផ្សារ​ផង​ដែរ ដោយ​មាន​តម្លៃ​ចាប់​ពី​​ប្រមាណ​ ១ ៣៧០​ ដុល្លារ និង ១ ៦០០ ដុល្លារ៕​​​​​

ប្រភព៖ Zing | Picodi   ប្រែ​សម្រួល៖ សុខហេង