Huawei តាម​កូរ​ Apple ដល់​អង់គ្លេស​

  • 2018-09-24 03:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សិង្ហបុរី​ Huawei បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ដោយ​បាន​ចែក​ចាយ​ Power Bank ដល់​អ្នក​ដែល​តម្រង់​ជួរ​ចាំ​ទិញ​ iPhone XS/XS Max កាល​ពី​ថ្ងៃ​សុក្រ​ទី ២១ ខែ​កញ្ញា។

បន្ទាប់​ពី​ប្រទេស​សិង្ហបុរី​ Huawei នៅ​តាម​បញ្ឈឺ​ឌឺដង​ Apple ដោយ​បាន​យក​រថយន្ត​មួយ​គ្រឿង​​ដឹក​ទឹក​ផ្លែ​ឈើ​មក​ចែក​ដល់​អ្នក​តម្រង់​ជួរ​ចាំ​ទិញ iPhone ជំនាន់​ថ្មី​នៅ​​អង់គ្លេស។ លើ​រថយន្ត​មាន​សរសេរ​អក្សរ​មួយ​ចំនួន​ដូច​ជា​ "Ju%ce that lasts” និង "No traces of Apple” ជា​ដើម។

នេះ​ជា​សារ​​ចង់​បង្អួត​ថា​​​ស្មាតហ្វូន​ Huawei ​មាន​ថាមពល​ថ្ម​កាន់​បាន​យូរ​ជាង​ iPhone។ Huawei ព្យាយាម​កាន់​តែ​ខ្លាំង​ឡើងៗ​ដើម្បី​ប្រជែង​ជា​មួយ​ Apple។ ថ្មីៗ​នេះ​ Huawei បាន​ឡើង​ឈរ​លើ​ Apple កាន់​តំណែង​ជា​ក្រុមហ៊ុន​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ​លំដាប់​ទីពីរ ប្រចាំ​ត្រីមាស​ទី ២ ឆ្នាំ ២០១៨។

Huawei ក៏​បាន​ត្រៀម​រួច​ជា​ស្រេច​ បង្ហាញ​ចេញ​អាវុធ​ថ្មី​​គឺ​ Huawei Mate 20 នៅ​ថ្ងៃ​ទី​ ១៦ ខែ​តុលា​ ដើម្បី​ប្រជែង​នឹង​ iPhone ជំនាន់​ថ្មី​ទាំង​បី​ម៉ូដែល៕​​

​​​

ប្រភព៖ CNBC | Indian Express   ប្រែ​សម្រួល៖ សុខហេង