Nikki Nikki បង្ហាញវីដេអូបទចម្រៀងចាក់ដោតថ្មី ជាមួយ Jimmy រៀបរាប់ពីអារម្មណ៍មនុស្សស្រី

  • 2018-09-25 03:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ភាពស្និទ្ធស្នាល ភាពស្មោះត្រង់ ពេលនេះធ្លាក់ដល់ចំនុចសូន្យ ដូចជាផ្ការីកហើយត្រូវស្រពោន អូនមិនអាចទទួលយក តែក៏មិនអាចបិទសិទ្ធិបង បិទសិទ្ធិបង យើងបោះបង់អ្វីៗគ្រប់យ៉ាង...» នេះឃ្លាដំបូងនៃបទ ចម្រៀងចំណងជើង «ឆ្កួត» ឬ Crazy របស់តារាចម្រៀងលេង ស្ទីលសម្លៀកបំពាក់មិនដែលថាមិនប្លែក និងអស្ចារ្យ។

រូបភាពពី វីដេអូចម្រៀង

បទចម្រៀងនេះ Nikki Nikki បានច្រៀងរួមគ្នាជាមួយ លោក Jimmy ដោយមានបង្ហាញខ្លួន​តារាសម្ដែង​និងចម្រៀងវ័យក្មេង ថាច់ ម៉ារី សម្ដែងជាតួខូចចិត្តក្នុងបទចម្រៀង​ដ៏មានអត្ថន័យមួយនេះ។

រូបភាព ថាច់ ម៉ារី ពីវីដេអូចម្រៀង «ឆ្កួត»

«ឆ្កួត» ជាសញ្ញានៃការផ្លាស់ប្តូរ​ពីសភាពធម្មតា ទៅជាលក្ខណៈមួយដែលមិនអាចទទួលយកបាន នោះដោយសារតែការបាត់បង់សតិ និងវិចារណញ្ញាណ។ សម្រាប់មនុស្សស្រីដែលទទួលបាននូវការក្បត់ចិត្តពីមនុស្សដែលខ្លួនស្រលាញ់ ពិតណាស់ជារឿងដែលធ្វើឱ្យនាងទទួលយកមិនបាន។

ទើបធ្វើឱ្យមាន​ បទចម្រៀង «ឆ្កួត» នេះឡើងដើម្បីជាការដាស់តឿនក្រើនរម្លឹកថា អំពើក្បត់ ចុងក្រោយ គ្មាននរណាឈ្នះនោះទេ។ នេះបើតាមអត្ថន័យនៃបទចម្រៀង «ឆ្កួត» ឬ Crazy ចម្រៀង និងសម្ដែងដោយ Nikki Nikki ជាមួយ Jimmy ។

ចងដឹងថា បទ «ឆ្កួត» ឬ Crazy នេះមានភាពទាក់ទាញ និងដូចនឹងការរៀបរាប់ឬយ៉ាងណា តោះ! ទស្សនាវីដេអូ Original ពី Nikki Nikki ខាងក្រោម កម្រិតគុណភាពរូបភាព 4K ៖

អត្ថបទ៖ Sunny