ពីរោះម្ល៉េះ! វង្ស ថាណាន់ ចេញបទ"ស៊ូស្លាប់មិនធ្វើមនុស្សក្បត់" ឆ្លើយតបបទ"សុំបេះដូង១ចំណែក"

  • 2018-09-25 04:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បេក្ខជន​ក្នុង​កម្មវិធី​Cambodian Idol រដូវ​កាល​ទី​៣ វង្ស ថាណាន់ បាន​ចេញ​ចម្រៀង "ស៊ូស្លាប់មិនធ្វើមនុស្សក្បត់" ជា​ចង្វាក់​រ៉េប​យ៉ាង​ពីរោះ​ឆ្លើយ​តប​​បទ​"សុំ​បេះ​ដូង​មួយ​ចំណែក" របស់​តារា​ចម្រៀង​ជើង​ចាស់​​អ្នក​ស្រី សុង សេងហ៊ន។

វង្ស ថាណាន់ ថា​មូល​ហេតុ​​ខ្លួន​​​ច្រៀង​​បទ​ "ស៊ូ​ស្លាប់​មិន​ធ្វើ​មនុស្ស​" នេះ​ឡើង​ដោយ​សារ​​តែ​​លោក​ស្រឡាញ់​ពេញ​ចិត្ត​បទ​"សុំ​បេះ​ដូង​មួយ​ចំណែក" តារា​ចម្រៀង​ជើង​ចាស់​អ្នក​ស្រី សុង សេងហ៊ន ទើប​យក​មក​បក​ស្រាយ​ឆ្លើយ​តប​តែ​ម្ដង​ទៅ។ មួយ​វិញ​ទៀត​ចង់​លើក​ស្ទួយ​បទ​មច្រៀង​ពីដើម​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​ចាប់​អារម្មណ៍​ឡើង​វិញ​ ក្រោយ​ពី​ឃើញ​បទ​ខ្លួន​ច្រៀង​ឆ្លើយតប។

​​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ក្រោយ​ពី​បទ​"ស៊ូ​ស្លាប់​មិន​ធ្វើ​មនុស្ស​ក្បត់" ចេញ​មក​ភ្លាម​មាន​អ្នក​ចូល​ទស្សនា​រាប់​ម៉ឺន​​ដោយ​សារ​តែ​តារា​ចម្រៀង​រូប​នេះ​មាន​សំឡេង​ល្អ​ស្រទន់​ទាក់​ចិត្ត​មិត្ត​អ្នក​ស្ដាប់​ពី​គ្រប់​មជ្ឈដ្ឋាន៕

"ស៊ូ​ស្លាប់​មិន​ធ្វើ​មនុស្ស​ក្បត់" បកស្រាយដោយ វង្ស ថាណាន់ ឆ្លើយតប"សុំ​បេះ​ដូង​មួយ​ចំណែក" សុង សេងហ៊ន

"សុំ​បេះ​ដូង​មួយ​ចំណែក" របស់​តារា​ចម្រៀង​អ្នក​ស្រី សុង សេងហ៊ន

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី