ស្ងាត់ៗ​អ្នក​បង្កើត Instagram ​ទាំង​​ ២ ​រូប​ដើរ​ចេញ​គ្មានស្រណោះ

  • 2018-09-25 07:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សហ​ស្ថាបនិក​ Instagram លោក​ Kevin Systrom និង​ Mike Krieger បាន​សម្រេច​ដើរ​ចេញ​ពី​ក្រុមហ៊ុន​មួយ​នេះ ក្រោយ​បង្កើត​បាន​រយៈពេល​ ៨ ឆ្នាំ។

Kevin Systrom ខាងឆ្វេង និង​ Mike Krieger ខាងស្ដាំ

​​លោក Kevin ដែល​កាន់​តំណែង​ជា​​នាយក​ប្រតិបត្តិ​បាន​និយាយ​ថា​ ការ​សម្រេច​ចាក​ចេញ​​របស់​ខ្លួន​និង​ដៃ​គូ​​ គឺ​​ក្នុង​គោល​បំណង​ស្វែង​រក​ភាព​ច្នៃ​ប្រឌិត​​បន្ថែម​ទៀត និង​បង្កើត​អ្វី​ថ្មី​។ គួរ​ដឹង​ថា​ Instagram ត្រូវ​បាន​ Facebook ទិញ​យក​​ក្នុង​តម្លៃ​ ១ ពាន់​លាន​ដុល្លារ ដោយ​គិត​ជា​សាច់​ប្រាក់​សុទ្ធ រួម​នឹង​តម្លៃ​ភាគហ៊ុន។

ការ​ចាក​ចេញ​នេះ​កើត​មាន​ឡើង​ក្រោយ​​ពី​មាន​ការ​ចុះ​ផ្សាយ​អំពី​​ភាព​តានតឹង​របស់​សហ​ស្ថាបនិក​ Instagram ជា​មួយ​នឹង​ការ​ដឹក​នាំ​របស់​ Facebook។ Instagram ត្រូវ​បាន​បង្កើត​ឡើង​​នៅ​ឆ្នាំ ២០១០ ​ដោយ​​ដំបូង​ឡើង​ដាក់​ឲ្យ​ប្រើ​ផ្ដាច់​មុខ​តែ​នៅ​លើ iPhone ប៉ុណ្ណោះ។ បច្ចុប្បន្ន​នេះ​ Instagram មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​សរុប​ ១ ពាន់​លាន​នាក់​ឯណោះ៕​​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម