អបអរ! ម៉ារីម៉ា ពពោះ​កូន​ទី ២ ហើយ

  • 2018-09-25 09:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ពាក្យ​ចចាម​អារ៉ាម​ថា តារា​សម្ដែង Marian Rivera កំពុង​មាន​ផ្ទៃ​ពោះ​កូន​ទី ២ ត្រូវ​បាន​ផ្សព្វផ្សាយ​ពាសពេញ​បណ្ដាញ​សង្គម។

ក្រោយ​លេច​ឮ​ដំណឹង​បែប​នេះ អ្នក​គាំទ្រ និង​មហាជន​ជា​ច្រើន បាន​ដាក់​ការ​ចាប់​អារម្មណ៍ និង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តារា​ស្រី​រូប​នេះ។ ជា​លទ្ធផល ពួកគេ​រក​ឃើញ​ថា នាង​អាច​នឹង​មាន​ផ្ទៃពោះ​មែន ខណៈ​នាង​បាន​កាត់​សក់​ខ្លី និង​តែង​តែ​ពាក់​ស្បែកជើង​រាប​ស្មើ។

នៅ​ទី​បំផុត នៅ​ថ្ងៃ​ទី ២៥ ខែ​កញ្ញា​នេះ តារា​សម្ដែង Dingdong និង Marian បាន​ប្រកាស​ជា​សាធារណៈ​ថា ពួកគេ​​កំពុង​ជិត​ទទួល​បាន​ចំណង​ដៃ​ថ្មី​មួយ​ទៀត​ពិត​មែន គឺ​តារា​សម្ដែង​ស្រី​រូប​នេះ​ពិត​ជា​កំពុង​មាន​ទម្ងន់​កូនទី២ហើយ៕ ​

ប្រភព៖ Team Dantes   ប្រែ​សម្រួល៖ អន សុភក្ត្រា