Mignolet នឹង​ចាំ​ទី Liverpool ពេល​ប្រកួត​ប៉ះ​ Chelsea

  • 2018-09-25 13:55:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Liverpool លោក Jurgen Klopp ក្នុង​ថ្ងៃ​នេះ បាន​បញ្ជាក់​ថា អ្នក​ចាំ​ទី Simon Mignolet នឹង​លេង​ក្នុង​ប្រកួត Liverpool ប៉ះ Chelsea ក្នុង​កម្មវិធី EFL Cup។

លោក Klopp បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "កីឡាករ​ដែល​ខ្ញុំ​អាច​បញ្ជាក់​បាន​ថា​នឹង​លេង​ក្នុង​ប្រកួត​ប៉ះ Chelsea គឺ Simon (Mignolet)។ ក្រៅ​ពី​ហ្នឹង ចាំ​មើល​ទាំង​អស់​គ្នា ប៉ុន្តែ​ខ្ញុំ​អាច​ប្រាប់​អ្នក​បាន ថា កីឡាករ​ដែល​ចូល​លេង​ក្នុង​ប្រកួត​នោះ គឺ​សុទ្ធ​តែ​កីឡាករ​ល្អ"។

បន្ទាប់​ពី​និយាយ​ដូច្នេះ អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់ បាន​និយាយ​សរសើរ​ Mignolet ថា​កីឡាករ​បានខំ​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង។ លោក​ថា កីឡាករ​បែលហ្សិក​ "សម​នឹង" បាន​ចូល​លេង​ក្នុង​ប្រកួត​ពេល​ប៉ះ Chelsea។

ក្រោយ​អ្នក​ចាំ​ទី Alisson បាន​ចូល​រួម​ជាមួយ Liverpool កាល​ពី​អំឡុង​ពេល​ទី​ផ្សារ​ដោះ​ដូរ​ខែ​ក្ដៅ​កន្លង​ទៅ កីឡាករ​ Mignolet ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី ២ របស់​ក្លឹប។ កីឡាករ​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត Premier League រដូវ​កាល ២០១៨/១៩ នៅ​ឡើយ​ទេ។

Liverpool នឹង​ប៉ះ​ជាមួយ​ Chelsea ក្នុង​កម្មវិធី EFL Cup នៅ​វេលា​រំលង​អាធ្រាត្រ​ថ្ងៃ​ស្អែក​នេះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី