VoiceWithMe ​ស្នាដៃ​កូនខ្មែរ​ពិតៗ អាច​បក​ប្រែ​បាន​ ៤​ ភាសា ស្រួល​ពេល​ហោះទៅ​បរទេស

  • 2018-09-26 02:56:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ VoiceWithMe ជា​អ្វី? VoiceWithMe ជា​កម្ម​វិធី​បក​ប្រែពី​​ភាសា​​ខ្មែរ​ទៅ​បរទេស និង​ពី​បរទេស​មក​ជាភាសា​ខ្មែរ។ កម្មវិធី​នេះ អាច​បកប្រែ​បាន​ ៤​ ភាសា​ដូចជា ខ្មែរ អង់គ្លេស ចិន និង​ថៃ។

ក្នុង​ការ​ចុះផ្សាយ​លើ​គេហទំព័រ mr-news168 លោក ឡី កំថូង ប្រធាន​ក្រុម​ VoiceWithMe បាន​ឱ្យ​ដឹង​​ថា ក្រុម​របស់​លោក​អភិវឌ្ឍ​កម្ម​វិធី​នេះ​ឡើង ក្នុង​គោល​បំណង​សំខាន់ៗ​២ គឺ​ទី១ ជួយ​អ្នក​មិន​អាច​និយាយ​ភាសា​បរទេស ឱ្យ​​ងាយ​ស្រួល​​ទាក់​ទង និង​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា ខណៈ​ទី២ គឺ​ធ្វើ​ឲ្យ​​​ទេសចរ​​បរទេស ដែល​មក​ដើរ​លេង​នៅ​កម្ពុជា មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាក់ទង​ ជាមួយ​ប្រជាជន​ខ្មែរ​ដូចគ្នា​។

កម្ម​វិធី​នេះក៏​ផ្ដល់​លក្ខណៈ​ងាយស្រួលសម្រាប់​ប្រជាជន​ខ្មែរ ជា​ពិសេស​​យុវវ័យ ដែល​ចូល​ចិត្ត​ទៅ​លេង​ប្រទេស​ចិន ថៃ និង​ប្រទេស​ប្រើប្រាស់​ភាសា​អង់គ្លេស​ជាដើម។

VoiceWithMe ត្រូវ​បាន​​​និស្សិត​ន័រតុន ៦ នាក់​រួម​មានយុវជន ឡី កំថូង, យ៉ុន​ សុភាព, ទិត វ៉ាន់ឌី, ឡី ជិញតើ កញ្ញា ចៅ ជិញលីលី និង​​លោក ថុង មករា ចំណាយ​ពេល​អភិវឌ្ឍន៍ ៦ ខែ ហើយ​បច្ចុប្បន្ន App ឆ្លាតវៃ​មួយ​នេះ មាន​អ្នក​ដោន​ឡូត​ខ្ទង​ជិត ២ ០០០ នាក់​ហើយ។

លោក​អ្នក​អាច​ដោនឡូត​បាន App Store
លោក​អ្នក​អាច​ដោនឡូត​បាន Play Store

អត្ថបទ៖ អ៊ុំ សុភក្តិ