មក​ស្គាល់​មុខ​ក្រុម​ខ្លាំង PUBG ស្រុក​យើង​ទាំង ៣ ទើប​ប្រកួត​ឈ្នះ​គេ​ច្រើន​នាក់

  • 2018-09-26 06:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២២៥ ក្រុម សរុប ៩០០នាក់ បាន​ចូល​រួម​ប្រកួត​រក​ជើង​ខ្លាំង​ក្នុង​កម្មវិធី PUBG Mobile Huawei Nova3/3i ដោយ​ពេល​នេះ​បាន​រក​ឃើញ​ជ័យ​លាភី​ហើយ កាល​ពី​ថ្ងៃ​ទី២៤ កញ្ញា នៅ​ផ្សារ​ទំនើប​អ៊ីអន ដែល​មាន ៣ ក្រុម៖

  • 7 Elements លេខ ១ បាន ២៩៦៥ពិន្ទុ ទទួល​បាន Huawei Nova3, Nova 3i, Nova3e, Nova2e
  • Never Care លេខ ២ បាន​ពិន្ទុ ២៥៨៥ ទទួល​បាន Huawei Band 0 ៤គ្រឿង
  • The Wolf Of Killer លេខ ៣ បាន​ពិន្ទុ ២៥៤៥ ទទួល​បាន Nova Gift Box និង​កែវ​ទឹក

លោក អែម យុទ្ធូ នាយក​ផែ្នក​ទីផ្សារ​ជាន់​ខ្ពស់ Huawei បាន​និយាយ​ថា មូល​ហេតុ​ដែល​បង្កើត​កម្មវិធី​នេះ គឺ​ដើម្បី​ជួប​ជុំ​អ្នក​ចូលចិត្ត​លេង​ហ្គេម PUBG នៅ​លើ​ទូរ​សព្ទ ជា​ពិសេស​នៅ​លើ Smartphone Nova3/ 3i ដោយ​បង្ហាញ​ពី​សមត្ថភាព និង​ល្បឿន CPU ដែល​ជា​ប្រភេទ GPU Turbo។

ក្នុង​កម្មវិធី​ខាង​លើ Huawei ក៏​បាន​បញ្ចេញ​ប្រូម៉ូសិន​សម្រាប់​រដូវ​ភ្ជុំ ដោយ​បញ្ចុះ​តម្លៃ​ពិសេស និង​ថែម​កាដូ​ជាច្រើន ព្រម​ទាំង​ប្រកាស​ពី​គម្រោង​នាំ​ចូល Nova3 ពណ៌​លឿង​ចាំង​មាស និង Nova3i ពណ៌​ស​ចាំង​ប្រាក់៕

អត្ថបទ៖ វិទូ