ខ្លាំង​ណាស់​ខ្មែរ! ​សី​ដក់​កម្ពុជា ​ដណ្តើម​បាន​មេដាយ​មាស​នៅ​ប្រទេស​ថៃ​ហើយ

  • 2018-09-26 06:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​សីដក់​កម្ពុជា ​ទទួល​បាន​មេដាយ​មាស ​នៅ​ប្រទេស​ថៃ ​ក្នុង​វិញ្ញាសា​បុរស ៣​ទល់​៣​នាក់ នៃ​ពាន​រង្វាន់ King Cup ​ដោយ​យក​ឈ្នះ​លើ​ក្រុម​អូស្ត្រាលី ​២​សិត​០ ពិន្ទុ​ ២១​ទល់​១៨ ​និង​ ២៥​ទល់​២៤។

​ក្រុម​កម្ពុជា​ឡើង​មក​ដល់​​ផ្ដាច់​ព្រ័ត្រ​ដោយ​ទម្លាក់​ក្រុម អូម៉ង់ ​ខណៈ​ដែល​ក្រុម​អូស្ត្រាលី​ទម្លាក់​ក្រុម​ខ្លាំង​ប្រេស៊ីល​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ ​ព្រឹត្តិការណ៍​​នេះ​រៀប​ចំ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨។

វិញ្ញាសា​បុរស ៣ ទល់ ៣ នេះ​មាន​១៤​ប្រទេស​ចូលរួម​ ដែល​ត្រូវ​បាន​បែក​ចែក​ជា ៤ ពូល ខណៈ​ដែល​កម្ពុជា​ប្រកួត​សន្សំ​ពិន្ទុ​នៅ​ពូល​ A ​ជា​មួយ​បារាំង និង បង់ក្លាដេស ​ហើយ​​បញ្ចប់​នៅ​លេខ​១​ក្នុង​ពូល​នេះ​ រួច​បន្ត​ឡើង​មក​ទម្លាក់​អាល្លឺម៉ង់​វគ្គ ៨ ក្រុម មុន​ពេល​ផ្តួល​ជើង​ខ្លាំង​ អូម៉ង់​នៅ​វគ្គ ៤​ក្រុមចុង​ក្រោយ​ ដើម្បី​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​នេះ​។

មេដាយ​មាស​​នៃ​ពាន​រង្វាន់​ស្តេច​ថៃ​​ដែល​កម្ពុជា​ទទួល​បាន​នេះ​គឺ​​កម្រិត​ពិភព​លោក​ដែល​ប្រទេស​ថៃ​រៀប​ចំ​ការ​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ និង​អញ្ជើញ​ក្រុម​​សីដក់ និង​សីប៉ាក់តាក្រ​គ្រប់​ប្រទេស​មក​ពី​ជុំ​វិញ​ពិភព​លោក​ចូល​រួម​ប្រកួត៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម