យុវជនជាប់លើមហាសមុទ្រប៉ាស៊ីហ្វិក ៤៩ថ្ងៃ ប្រាប់វិធីរស់ និងរឿងភ្ញាក់ផ្អើល ស្មានមិនដល់មួយ

  • 2018-09-27 02:25:15
  • ចំនួនមតិ 20 | ចំនួនចែករំលែក 1435

ចន្លោះមិនឃើញ


យុវជន​ឥណ្ឌូនេស៊ី​ម្នាក់​ដែល​អាច​រស់​រាន​មាន​ជីវិត​ត្រលប់​មក​ផ្ទះ​វិញ ក្រោយ​រសាត់​អណ្ដែត​អស់​រយៈពេល ៤៩ថ្ងៃ លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក បន្ទាប់​ពី​ខ្ទម​នេសាទ​របស់​គេ​ត្រូវ​ខ្យល់​បក់​បោក​ទៅ​ឆ្ងាយ ឥឡូវ​នេះ​បាន​រាយរាប់​ពី​វិធី​រស់ និង​រឿង​ភ្ញាក់ផ្អើល​នឹក​ស្មាន​មិន​ដល់​មួយ។

យុវជន Aldi Novel Adilang

យុវជន Aldi Novel Adilang បាន​និយាយ​ថា ការ​រសាត់​អណ្ដែត​ទៅ​ឆ្ងាយ​នេះ មិនមែន​ជា​លើក​ទី​មួយ​របស់​ខ្លួន​ឡើយ ហើយ​ក៏​មិនមែន​ជា​លើក​ទី២​ដែរ គឺ​ជា​លើក​ទី៣​ហើយ។

យុវជន​ឥណ្ឌូនេស៊ី​វ័យ​១៩ឆ្នាំ​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា លើកទី១ គេ​បាន​រសាត់​អណ្ដែត​ទៅ​ឆ្ងាយ​អស់​រយៈពេល ១សប្តាហ៍ តែ​ត្រូវ​ម្ចាស់​ខ្ទម​នេសាទ​ជួយ​សង្គ្រោះ។ លើកទី២ គេ​បាន​រសាត់​អណ្ដែត​ទៅ​ឆ្ងាយ​រយៈពេល ២ថ្ងៃ ហើយ​ក៏​ត្រូវ​ម្ចាស់​ជួយ​សង្គ្រោះ​វិញ​ទៀត។

ផ្ទុយទៅវិញ លើកទី៣ នេះ ខ្ទម​នេសាទ​របស់ Aldi បាន​រសាត់​អណ្ដែត​ទៅ​ចម្ងាយ​ប្រហែល ២ ៧០០គីឡូម៉ែត្រ ក្នុង​រយៈពេល ៧សប្តាហ៍ ខណៈ​អង្ករ , ទឹក​ស្អាត , គ្រឿងទេស , ហ្គាស៍ និង ប្រេង សុទ្ធ​តែ​មាន​កំណត់ ខណៈ Aldi ប្រើ​វា​បាន​តែ ១សប្តាហ៍​ប៉ុណ្ណោះ។

ដើម្បី​អាច​រក្សា​ជីវិត​ឲ្យ​នៅ​រស់ Aldi ប្រាប់​ថា គេ​បាន​ចាប់​ត្រី និង ដុត​របង​ខ្ទង់​នេសាទ​ដើម្បី​បង្កាត់​ភ្លើង​ចម្អិន។ ពេលខ្លះ Aldi ត្រូវ​ញ៉ាំ​ត្រី​ទាំង​ឆៅ​ទៀត​ផង។ យ៉ាងណាមិញ អ្វី​ដែល​ជា​ឧបសគ្គ​ធំ​បំផុត​នោះ​គឺ Aldi ត្រូវ​ការ​ទឹក​ស្អាត។ ដំណោះស្រាយ​របស់ Aldi គឺ​គេ​បាន​យក​អាវ​ទៅ​បន្សើម​ជាមួយ​ទឹក​សមុទ្រ រួច​ផឹក​ទឹក​ពី​អាវ​សើម​នោះ​វិញ។ Aldi អះអាង​ថា ការ​ធ្វើ​ដូច្នេះ គឺ​អាច​កាត់​បន្ថយ​ជាតិ​ប្រៃ​នៃ​ទឹក​សមុទ្រ​បាន៕

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា Aldi គឺ​ជា​អ្នក​បំភ្លឺ​ចង្កៀង​ដើម្បី​ទាក់ទាញ​ត្រី​នៅ​ក្នុង​ទឹក ដោយ​ទទួល​បាន​ចំណូល ១៣៥ដុល្លារ​ក្នុង​មួយ​ខែ៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង