រាជវាំងអង់គ្លេស ដាក់លក់ចិញ្ចៀនភ្ជាប់ពាក្យចម្លងរបស់ព្រះនាង Meghan

  • 2018-09-27 08:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិញ្ចៀន​ភ្ជាប់​ពាក្យ​របស់​ព្រះនាង​ម្ចាស់ Meghan Markle បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​មនុស្ស​ជុំ​វិញ​ពិភពលោក​នៅ​ក្នុង​ថ្ងៃ​រៀប​អភិសេក​របស់​ព្រះ​នាង​ជាមួយ​ព្រះ​អង្គ​ម្ចាស់ Harry។

ឥឡូវ​នេះ រាជ​វាំង Buckingham បាន​ដាក់​លក់​ចិញ្ចៀន​ចម្លង​ម៉ូដ​របស់​ព្រះ​នាង Meghan ទៅ​ក្នុង​វេប​សាយ​របស់​ខ្លួន​ក្នុង​តម្លៃ​ថោក​មិនគួរ​ឲ្យ​ជឿ។ យោង​តាម​គេហទំព័រ​រាជវង្ស The Royal Collection shop ឲ្យ​ដឹង​ថា​ចិញ្ចៀន​នេះ​ត្រូវ​បាន​ចម្លង​ម៉ូដ​តាម​ចិញ្ចៀន​ភ្ជាប់ពាក្យ​ដែល​ព្រះ​អង្គ​ម្ចាស់ Harry ប្រគល់​ជូន​ព្រះ​នាង Meghan។ ចំណែក​ឯ​​តម្លៃ​វិញ​គឺ ៤០ ដុល្លារ ​សម្រាប់​ចិញ្ចៀន​មួយ​វង់ និង​ក្រវិល​មួយ​គូ​ដែល​មាន​ម៉ូដ​ដូច​គ្នា មាន​តម្លៃ ៣២​ដុល្លារ ​ប៉ុណ្ណោះ។

គួរ​ឲ្យ​ដឹង​ថា ចិញ្ចៀន​ចម្លង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ត្បូង​គ្រីស្ដាល់​ចំនួន ៣​គ្រាប់​ដាក់​ពី​លើ​រង្វង់​ចិញ្ចៀន​ដែល​ធ្វើ​ពី​លោហៈ​ធាតុ​សុទ្ធ មើល​ទៅ​ស្រស់​ស្អាត​បំផុត៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម