ធ្លាប់​តែ​មាន​នៅ​អឺរ៉ុប ប្រព័ន្ធ VAR គ្រោង​ដាក់​ឲ្យ​ប្រើ​ជា​លើក​ដំបូង​នៅ Asian Cup ឆ្នាំ​ក្រោយ

  • 2018-09-27 13:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ​សមាគម​កីឡា​បាល់ទាត់ AFC បាន​ប្រកាស​ពី​គម្រោង​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Video Assistant Referee (VAR) ក្នុង​ប្រកួត Asian Cup នា​វគ្គ​ផ្ដាច់ព្រ័ត្រ ឆ្នាំ​ ២០១៩ បន្ទាប់​ពី​ក្របខ័ណ្ឌ​កំពូល​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​មាន​ទាំង​នៅ​អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ ចាប់​អនុញ្ញាត​ឲ្យ​ដាក់​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ជា​បណ្តើរៗ ក្រោយ​បើក​ឲ្យ​មាន​ជា​លើក​ដំបូង​នៅ​ការ​ប្រកួត World Cup ក្នុង​ប្រទេស​រុស្ស៊ី​កាល​ពី​ខែ​កក្កដា។

AFC បញ្ជាក់​ថា​ខ្លួន​ទើប​ទទួល​ការ​អនុម័ត​ពី FIFA និង​ក្រុមប្រឹក្សាភិបាល​អ្នក​បង្កើត​ច្បាប់​បាល់ទាត់​អន្តរជាតិ IFAB ដោយ​នឹង​ដាក់ VAR ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នៅ​ប្រទេស​អារ៉ាប់រួម​នា​ថ្ងៃ​ទី ៥ មករា។

រូបតំណាងលោក Shaikh Salman bin Ebrahim Al Khalifa

ប្រធាន AFC លោក Shaikh Salman bin Ebrahim Al Khalifa បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដូច្នោះ​ថា៖ "យើង​កំពុង​សម្លឹង​មើល​ការ​ដាក់​បញ្ចូល​បច្ចេកវិទ្យា VAR ទៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​នៅ​អាស៊ី ពោល​គឺ​ស្ថិត​ក្នុង​ប្រកួត​មួយ​ចំនួន​នៃ AFC Asian Cup ក្នុង​ប្រទេស​អារ៉ាប់រួម ដោយ​យើង​បាន​ឃើញ VAR ជា​លើក​ដំបូង​អំឡុង​ការ​ប្រកួត World Cup 2018 ហើយ​ស​បង្ហាញ​យ៉ាង​ច្បាស់​ថា​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​និង​បន្ថែម​ចំណុចវិជ្ជមាន​ដល់​ការ​ប្រកួត"។

រំឭក​ថា​ការ​ប្រកួត Asian Cup ឆ្នាំ ២០១៩ ​នឹង​ត្រូវ​បន្ថែម​ដល់ ២៤ ក្រុម​ជា​លើក​ដំបូង កើន​ឡើង​ពី​ចំនួន ១៦ ក្រុម​នា​ពេល​បច្ចុប្បន្ន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី